ក្មេងប្រុស ១៣ ឆ្នាំត្រូវគេវាយទ្រោមខ្លួននៅប្រទេសជប៉ុន ព្រោះតែនិយាយភាសាកូរ៉េ

6 Videos


ក្មេងប្រុសជំទង់វ័យ ១៣ ឆ្នាំដែលគេស្គាល់ឈ្មោះថា Shin បានក្លាយជាជនរងគ្រោះពីការវាយដំ ដោយគ្មានមូលហេតុសោះនៅក្នុងប្រទេសជប៉ុន ។

យោងតាមសារព័ត៌មាន គេបានដឹងថា Shin និង ក្រុមគ្រួសារបានធ្វើដំណើរកម្សាន្តទៅ ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ ។ ពេលដែលពួកគេទៅដល់ទីក្រុងអូសាកា ពួកគេបានឈរលើស្ពានមួយ ហើយបានសន្ទនាគ្នាទៅវិញទៅមកក្នុងភាសាកូរ៉េ ។ ស្រាប់តែពេលនោះ មានបុរសជប៉ុនមិនស្គាល់អត្តសញាណម្នាក់វ័យប្រហែលជា ២០ ឆ្នាំ បានមកវាយដំ Shin ទាំងមិនដឹងមូលហេតុ និង ទាមទារឲ្យ Shin តដៃ ។ នៅក្នុងព្រឹត្តិការណ៍នោះដែរ ម្តាយ Shin ក៏បានរបួសបន្តិចបន្តួចត្រូវដៃផងដែរ ព្រោះតែគាត់ព្យាយាមការពារកូនប្រុសដែលរងការវាយដំ ។ ក្រោយពេលកើតហេតុ ម្តាយ Shin បានប្រាប់សារព័ត៌មានដែរថា នៅទីនោះមិនមែនគ្មានមនុស្សនោះទេ ប៉ុន្តែគ្មាននរណាម្នាក់មកឃាត់ស្ថានភាពនោះឡើយ ។

អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េនៅក្នុងអូសាកាក៏បានចេញមុខឆ្លើយតបនឹងរឿងហេតុនេះដែរថា «ថ្មីៗនេះ មានរឿងហេតុជាច្រើនដែលកំពុងផ្តល់ភាពភ័យខ្លាចដល់ពលរដ្ឋកូរ៉េក្នុងទីក្រុងអូសាកា ដែលវាភាគច្រើនកើតឡើងនាពេលល្ងាច ដូចនេះសូមអ្នកដំណើរទាំងអស់រក្សាភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា» ៕

ថាវរិទ្ធ (ប្រភព ៖ អលខេផប)

  • ក្មេងប្រុស ១៣ ឆ្នាំត្រូវគេវាយទ្រោមខ្លួននៅប្រទេសជប៉ុន ព្រោះតែនិយាយភាសាកូរ៉េ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:​អន្តរជាតិ