ប្តី-ប្រពន្ធ ជា វណ្ណារិទ្ធ ជូនកាដូរថយន្តដ៏ថ្មីសន្លាងដល់អ្នកមានគុណ

6 Videos


ក្រោយពីទទួលបានកូនប្រុសម្នាក់គួរឱ្យស្រឡាញ់រួចមក គេសង្កេតឃើញថាយីអ៊ុនរបស់ តារា សម្តែង ជា វណ្ណារិទ្ធ ហាក់ហក់ឡើងស្រឺតៗជាលំដាប់ ទាំងមុខជំនួញក៏ដូចជាអាជីពសិល្បៈ ។ ថ្មីៗនេះតារាសម្តែង និង ជាពិធីករដ៏មានប្រជាប្រិយភាព និង ភរិយា បានទិញរថយន្តដ៏ថ្មីសន្លា ងមួយគ្រឿងធ្វើជាកាដូជូនអ្នកមានគុណរបស់ខ្លួន ដើម្បីជាការតបគុណដល់ព្រះរស់ ។

ប្តី-ប្រពន្ធ ជា វណ្ណារិទ្ធ ជូនកាដូរថយន្តដ៏ថ្មីសន្លាងដល់អ្នកមានគុណ

ពិធីករដ៏មានប្រជាប្រិយភាពរូបនេះបានបញ្ជាក់ពីទឹកចិត្តនៃការតបគុណចំពោះអ្នកមានគុណក៏ដូចជាការចំណាយចំពោះកាដូដ៏ធំមួយនេះ តាមរយៈពាក្យពេចន៍ប៉ុន្មានឃ្លាថា «អរគុណ PiphupThmey MFI – ពិភពថ្មី មីក្រូហិរញ្ញវត្ថុ ដែលផ្តល់ឱកាសឱ្យពួកខ្ញុំសងគុណប៉ាម៉ាក់ទោះមិនមានលុយដុំ មានត្រឹម ៣០% នៃតម្លៃឡាន ហើយមួយខែបង់មិនដល់ ៣០០ ដុល្លារ ទេសង្ឃឹមថានេះជាជម្រើសដ៏ល្អសម្រាប់ពួកគាត់ (ព្រះរស់)»។

ប្តី-ប្រពន្ធ ជា វណ្ណារិទ្ធ ជូនកាដូរថយន្តដ៏ថ្មីសន្លាងដល់អ្នកមានគុណ

ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថា ការទិញរថយន្តថ្មីនេះចំណាយជាទឹកសរុបប៉ុន្មាន នោះទេ លោកគ្រាន់តែបង្ហើបថាជាការបង់រំលស់ ដែលក្នុងមួយខែត្រូវចំណាយប្រហែលជាជិត ៣០០ ដុល្លារ ។

ប្តី-ប្រពន្ធ ជា វណ្ណារិទ្ធ ជូនកាដូរថយន្តដ៏ថ្មីសន្លាងដល់អ្នកមានគុណ

ទស្សនិកជនជាច្រើនដែលបានឃើញរូបថតនៃការធ្វើអំណោយដ៏ធំមួយនេះ បានសម្តែងនូវការ កោតសរសើរចំពោះរូបលោក និង ភរិយា គ្រប់ៗគ្នាថា ពិតជាកូនៗ ប្រកបដោយគន្លងធម៌ និង កតញ្ញូធម៌ ចេះធ្វើបុណ្យជាមួយអ្នកមានគុណរបស់ខ្លួន ទាន់លោកទាំងពីរនៅមានជីវិត សមដូច ពាក្យចាស់ពោលថា ធ្វើបុណ្យទាន់ខែភ្លឺប្រាកដមែន ៕ ប្រមាញ់តួ

ប្តី-ប្រពន្ធ ជា វណ្ណារិទ្ធ ជូនកាដូរថយន្តដ៏ថ្មីសន្លាងដល់អ្នកមានគុណប្តី-ប្រពន្ធ ជា វណ្ណារិទ្ធ ជូនកាដូរថយន្តដ៏ថ្មីសន្លាងដល់អ្នកមានគុណ