ជលផល​ចាប់​មនុស្ស​៦​នាក់​កាប់​និង​ដឹក​សម្រាស់​ដាក់​ជិត​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គរ​គី​ស្រុក​បរិបូណ៌​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ធ្វើ​ការចាប់​ឃាត់ខ្លួន ខណៈដែល​ពួកគេ​បាន​នឹង​កំពុង​ដឹក​សម្រាស់ ចំនួន​៣​ទូក ក្នុង​បំណង​យកទៅ​បោះ​ជិត​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គរ​គី ស្រុក​បរិបូណ៌​។​ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​១២ ខែតុលា

dsc05041

​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បានអោយដឹងថា​៖ ក្រោយពី​ទទួល​ព័​ត៌ មាន ពី​ប្រជាពលរដ្ឋ ថា​មាន​បទល្មើស​ដឹក​សម្រាស់ ចូលទៅ​ចំណុច​ខាងលើ លោក​បាន​ចាត់​អោយ​មន្ត្រី ជលផល និង​ក្រុម​ការពារ​តំបន់​អភិរក្ស​នៅ​តំបន់​នោះ ស្ទាក់ចាប់ នៅ​ចំណុច ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គរ​គី ស្រុក​បរិបូណ៌ ដោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ មាន​៖ ១.​ឈ្មោះ ចាំង យ៉ាំង​ឡុង អាយុ​៣២​ឆ្នាំ ២.​ឈ្មោះ ចាំង យ៉ាំង​មិន អាយុ​៣៦​ឆ្នាំ ៣.​ឈ្មោះ​ចាំង យ៉ាំង​យូ អាយុ​១៣ ឆ្នាំ ៤.​ឈ្មោះ ចាំង យ៉ាំង​ទឹង អាយុ​១៨ ឆ្នាំ ៥.​ឈ្មោះ ចាំង យ៉ាំង​ហឿង អាយុ​២៥​ឆ្នាំ និង​៦.​ឈ្មោះ ង្វៀង យ៉ាំង​ដាយ អាយុ​១៤​ឆ្នាំ ពួកគេ​ទាំង​៦​នាក់ មាន​ទីលំនៅ ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​បាន​ដកហូត​វត្ថុតាង បាន ទូក​ម៉ាស៊ីន​៣​គ្រឿង និង​សម្រាស់​២៥០​មែក ។

f1

​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​កាប់​ព្រៃ​លិច​ទឹក និង​ដឹក​សម្រាស់​ខុសច្បាប់​ទាំង​៦​នាក់ ត្រូវបាន​មន្ត្រី​ជំ នា​ញក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់ ចំណែក​វត្ថុតាង​សមត្ថកិច្ច​បាន​រក្សាទុក នៅ​សង្កា ត់​រដ្ឋបាល​ជលផល បរិបូណ៌ ។ នៅក្នុង​ច្បាប់​ស្តីពី​ជលផល មាត្រា​ទី​១០០ ចំនុច​ទី​៦​បាន​ចែងថា​៖ ជន​ណា​ដា ក់​សម្រាស់ ឬ​មធ្យោបាយ​ផ្សេងទៀត ដែល​ធ្វើអោយ​ត្រី ឬ​វា​រី​សត្វ កុំ​ត្រូវ​ផ្តន្ទាទោស ដាក់​ព​ន្ឋ​នាគារ ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​៥០​លាន​រៀល ៕ ( រិទ្ធិជ័យ )