មន្ត្រី​យោធា​នៅ​ស្រុក​កំពង់លែង​ចាប់បាន​អ្នក​ឆក់​ត្រី​២​នាក់​ប្រគល់អោយ​ជលផល​

​ខេត្តកំពង់ឆ្នាំង ៖​អ្នកប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ ២​នាក់​ត្រូវបាន​មន្ត្រី​យោធា​ស្រុក​កំពង់លែង​ចាប់ខ្លួន​បញ្ជូនមក​ខ​ណ្ឌ័​រដ្ឋបាល​ជលផល ខណៈដែល​ពួកគេ​កំពុង​ប្រើប្រាស់ អាំង​វែក​ទ​រ័​ឆក់​ត្រី​ខុសច្បាប់​។​ការបង្ក្រាប​បទល្មើស​ឆក់​ត្រី​នេះ​ធ្វើឡើង នៅវេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច បឹង​ខ្ពប ស្ថិតក្នុង ភូមិ​សំរោង ឃុំ​ពោធិ៍ ស្រុក​កំពង់លែង​។

​សមត្ថកិច្ច​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​បានអោយដឹងថា​៖ ជនសង្ស័យ​ប្រើប្រាស់ ឧបករណ៍​ឆក់​ត្រី​ទាំង​២​នាក់​មាន ១.​ឈ្មោះ អៀរ ធឿន អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ច្រេស ឃុំ​តា​ងិ​ល ស្រុក​កំពង់លែង ២.​ឈ្មោះ រឿន វាសនា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ។

d1

​មុនពេល​ចាប់ខ្លួន​សមត្ថកិច្ច​កង​អនុ​សេនា​ធំ​លេខ​៤ នៃ​កង​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត ដឹកនាំ​ដោយ​លោ ក កែវ អុល បានចេញ​ល្បាត​នៅពេល​យប់ ក៍បាន​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ កំពុង​ធ្វើ​សកម្មភាព​ឆក់ ត្រី នៅ​ចំណុច​បឹង​ខ្ទប ហើយក៍​បានធ្វើ​ការចាប់​ឃាត់​ទាំងយប់ លុះ​ព្រឹក​ឡើង ថ្ងៃទី​១៣ ខែតុលា ទើប​សមត្ថកិច្ច​យោធា បាន​បញ្ជូន មកដល់​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​។ ចំពោះ​វត្ថុតាង​ដកហូត​បាន មាន​អាំង​វ៉ែ​កទ័រ ឆក់​ត្រី​១​គ្រឿង អាគុយ​៤០​អំពែ​១​គ្រឿង ដង​ឆក់​១​គូ និង​ត្រី​មួយចំនួន ។​

​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ័​រដ្ឋបាល ជលផល កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ។ នៅក្នុង​ច្បាប់​ស្តីពី​ជលផល មាត្រា​ទី​៩៨ ចំណុច​ទី​៤ បានចែង​ថាៈ ជន​ណា​ប្រើ​ប្រា ស់​ឧបករណ៍​ឆក់ គ្រឿងផ្ទុះ សារធាតុពុល គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ ត្រូវ​ផ្តន្ទាទោស ដាក់​ព​ន្ឋ​នាគារ ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ ៕ ( រិទ្ធិជ័យ )