មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ប្រារព្ធ​ពិធី គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ​នា​គំរប់​ខួប​៤​ឆ្នាំ​

​ខេត្តកំពង់ឆ្នាំង​៖ ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​លោកគ្រូ​អ្នកគ្រូ​សិស្ស​នុ​សិស្ស និង ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ នៅ​ព្រឹក​ថៃ្ង​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​កំពង់ឆ្នាំង បាន​ប្រារព្វ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​គំរប​ខួប​៤​ឆ្នាំ ថ្វាយ​ព្រះករុណា​សម្តេច​ព្រះបាទ នរោត្តម សីហនុ បន្ទាប់ពី​ព្រះអង្គ​យាង​ចូល​ទីវ​ង្គ​ត កាលពី​ថ្ងៃទី​១៥ តុលា ឆ្នាំ​២០១២ និង​បានធ្វើ​ពិធី រាប់​បាត​ប្រគេន​ព្រះសង្ឃ​ចំនួន​១០​អង្គ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះ​ ​វររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​។​

dsc06502

ក្រោយពី​ព្រះសង្ឃ​ជយ​ន្តោ ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បាន​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​រួចមក ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អាន​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​ព្រះករុណា​សម្តេច​ព្រះបាទ នរោត្តម​សីហនុ ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​១៩៤១ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​បាន​ទាំងស្រុង​ពី​អាណានិគម​បារាំង​នៅ​ថ្ងៃទី​៩ ខែ​វិឆ្ឆិកា ឆ្នាំ​១៩៥៣​។​

dsc06514

​ព្រះ​អង្គជា​ព្រះប្រមុខរដ្ឋ ព្រះអង្គ​មាន​ស្នាម​ព្រហស្ថ ធំធេង ឧ​ត្តុ​ង​ឧ​ត្ត​ម កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចំរើន​គួរអោយកត់សំគាល់​។​សមិទ្ធផល​ទាំងនោះ​មាន សកលវិទ្យា​ល័យ មហាវិទ្យាល័យ ជាច្រើន​ជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រោងចក្រ​ចំរាញ់​ប្រេងកាត រោងចក្រ​ស្រា​បៀរ រោងចក្រ​តំឡើង​ត្រា ក់ទ័រ និង​រថយន្ត​ធំ រោងចក្រ​ស្កស រោងចក្រ​វាយនភ័ណ្ឌ រោងចក្រ​ក្រចៅ រោងចក្រ​ស៊ីម៉ង់ រោងចក្រ​កែវ រោងចក្រ​ក្តាប​ន្ទះ រោងចក្រ​ក្រដាស់ រោងចក្រ​ជី រោងចក្រ​កង់ឡាន រោងចក្រ​ត្រីខ​ប្រអប់ រោងចក្រ​ផលិត​ជ័រកៅស៊ូ រោងចក្រ​វា​រី​អគ្គិសនី និង​សមិទ្ធិផល​ច្រើន​ទៀត​នៅតាម​បណ្តា​ខេត្ត ស្រុក មាន​សាលារៀន មន្ទីរពេទ្យ ទំនប់​ប្រឡាយ ស្ពាន​ថ្នល់​ជាច្រើន​។​

dsc06509

​ព្រះអង្គ​បានទទួល​រងគ្រោះ​ដោយ​រដ្ឋប្រហារ​មិន​ស្របច្បាប់​មួយ​នៅ​ភ្នំពេញ​គឺជា​រដ្ឋប្រហារ​យោធា​ដែលមាន​លន់ នល់ ជា​មេក្លោង​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែមិថុនា ឆ្នាំ​១៩៧០​។​ព្រះអង្គ​បានធ្វើ​ព្រះរាជ​មាតុភូមិនិវត្តន៍​មកកាន់​រាជធានី​ភ្នំពេញ​វិញ​នៅ​ថ្ងៃ​ ​អង្គារ ទី​១៤ ខែ​វិឆ្ឆិកា ឆ្នាំ​១៩៩១​ព្រះអង្គ​បាន​គង់​ជា​ម្លប់​សំរាប់​ប្រជារាស្ត្រ​រហូតដល់​ព្រះអង្គ​យាង​ចូល​ព្រះ​ទីវ​ង្គ​ត​នៅវេលា​ម៉ោង​១​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត ម៉ោង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ព្រះជន្ម​៩០​ព្រះវស្សា​ដោយ​ព្រះ​ជរាពាធ​។​

​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​អ្នកចូលរួម​ក៏បាន​ប្រគេន​សាដក​និង​បច្ច័យ​ដល់​ព្រះសង្ឃ​និង​បាន​អញ្ជើញ​រាប់បាត្រ​ដល់​ព្រះសង្ឃ​ចំនួន​១០​អង្គ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះ​ក​រុ ណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​យាយជី​តាជី​ផងដែរ​៕ ( រិទ្ធីជ័យ )