សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ចាប់​យុវជន​២​នាក់​ដកហូតថ្នាំញៀន​បាន​១៧​កញ្ចប់​ទម្ងន់​ជាង​២​ក្រាម​ក្នុងពេល​ពួកគេ​ជិះ​ម៉ូតូ​ចែកចាយ​នៅពេល​យប់​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ចំនួន​២​នាក់​ជាមួយ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ទម្ងន់​ជាង​២​ក្រាម ខណៈដែល​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ជិៈ​ម៉ូតូ​មួយគ្រឿង​យកទៅ​ចែកចាយ ពេលមកដល់​ចំណុច​ផ្លូវកែង​ជិត​សាលា​បុណ្យ​ភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ស្ទាក់ចាប់ នៅវេលា​ម៉ោង ៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅកាន់​តុលាការខេត្ត​។​

dsc05061

​លោក ហង្ស សុជាតិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បានអោយដឹងថា​៖ ដោយ​ទ​ទូល​បាន​បទ បញ្ជារ​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អោយចេញ​ល្បាត​នៅពេល​យប់ ពេលនោះ លោក​បា​ដឹកនាំ​កម្លាំង​ចំនួន​៩​នាក់ ចេញ​ល្បាត​មកដល់​ចំណុច​ផ្លូវកែង ជិត​សាលា​បុណ្យ ទួល​ក្រឡាញ់ បានឃើញ​ជន​ស​ង្ស័ យ​ចំនួន​២​នាក់ កំពុង​ជិៈ​ម៉ាក Tody (​ម៉ូតូ​កូន​ទា​) ១​គ្រឿង ហើយក៍​បាន​ហៅ​អោយ​ឈប់ ដើម្បី​ត្រួតពិនិត្យ និង​បាន​ឈែ​ក​ឆេរ​រកឃើញ ថ្នា​ម្សៅ​ពណ៌ ស ថ្លា ជា​ប្រភេទ​ថ្នាំញៀន ម៉ា​ទឹកកក ចំនួន​១៧ កញ្ចប់ ក្នុងនោះ​១៤​កញ្ចប់​តូច និង​៣​កញ្ជប់ ធំ មាន​ទម្ងន់​សរុប ២,៦០ ក្រាម ។ ក្រៅពី​ដកហូត​ថ្នាំញៀន ខាងលើ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈប្រើប្រាស់​សំរាប់​ជក់​គ្រឿងញៀន មួយចំនួនទៀត​។ ជនសង្ស័យ​ទាំង​២​នាក់ ដែលមាន ៖ ១.​ឈ្មោះ អឿន ភា​រិ​ន អាយុ​១៧​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង និង​២.​ឈ្មោះ អឹម រួន​សារុន អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

dsc05064

ជនសង្ស័យ​ទាំង​២​នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​១៧​កញ្ចប់ សម្ភារៈ​ជក់​គ្រឿងញៀន និង​ម៉ូតូ​ម៉ាក TODY មួយគ្រឿង ត្រូវបាន​ស​ត្ថ​កិច្ច​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូនទៅ​តុលាការ កាន់​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦​នេះ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕ ( រិទ្ធីជ័យ )