ក្លឹប​ធំៗ​៣​កំពុង​ប្រជែង​គ្នា​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល​មួយ​រូប​ខណៈ​មាន​ដំណឹង​ថា​ Barcelona កំពុង​នាំ​មុខ​គេ​

ខ្សែប្រយុទ្ធវ័យទើបតែ១៩ឆ្នាំសញ្ជាតិប្រេស៊ីលមួយរូបដែលកំពុងលេងនៅក្លឹប Palmeiras គឺកីឡាករ Gabriel Jesus ត្រូវបានគេដឹងថាបច្ចុប្បន្នកំពុងក្លាយគោលដៅរបស់ក្លឹបធំចំនួន៣ដែលមានដូចជា Man Utd , Liverpool និង Barcelona ។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានសាងភាពលេចធ្លោខ្លាំងគួរសមជាមួយក្លឹប Palmeiras ដោយគេបានស៊ុតបញ្ចូលទីចំនួន២០គ្រាប់ក្នុងការបង្ហាញខ្លួន៦០ប្រកួត ដោយសម្រាប់ជម្រើសជាតិប្រេស៊ីល ក្នុុងការបង្ហាញខ្លួន៤ប្រកួតឲ្យ U23 ប្រេស៊ីលគេបានស៊ុតបញ្ចូលទីចំនួន៣គ្រាប់ផងដែរ ។

បើយោងតាមប្រភព Dailymail បានឲ្យដឹងថា Barcelona បានបោះជំហានមុនគេក្នុងចចារទិញខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនោះ ។ គួរបញ្ជាក់ថាបច្ចុប្បន្នកីឡាករ Gabriel Jesus នៅសល់កុងត្រាជាមួយក្លឹប Palmeiras ដល់ឆ្នាំ២០១៩ ដូចនេះតាមការសន្និដ្ឋានគេជឿថាកីឡាកររូបនេះអាចនឹងលក់ក្នុងតម្លៃប្រមាណជាចន្លោះពី១៨ទៅដល់៣៤លានផោន ។

សូមទស្សនាសមត្ថភាពរបស់គេទាំងអស់គ្នា ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ក្លឹប​ធំៗ​៣​កំពុង​ប្រជែង​គ្នា​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល​មួយ​រូប​ខណៈ​មាន​ដំណឹង​ថា​ Barcelona កំពុង​នាំ​មុខ​គេ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ចំនេះដឹង
Tags: