Xiaomi កំពុង​ធ្វើ​អោយ​Apple និង ​Samsung នឹក​ស្មាន​មិន​ដល់

កាលពីប៉ុន្មានឆ្នាំមុន បើសិនជាគេលឺឈ្មោះថាXiaomi គេប្រាកដជានឹកឃើញដល់ផលិតផលដែលត្រូវគេចោទថាចំលងពី Samsung និង Apple។

ប៉ុន្តែឆ្លងកាត់មករយះចុងក្រោយនេះ Xiaomi បានកែប្រែខ្លួនឯងយ៉ាងច្រើន រហូតដល់ឈានមុខក្នុងការកាន់កាប់ទីផ្សារក្នុងប្រទេសរបស់ខ្លួន។ Xiaomiបានងាកមកផលិតឧបករណ៍ជារបស់ខ្លួន រហូតធ្វើអោយអ្នកដែលចោទខ្លួននឹកស្មានមិនដល់។ ជាក់ស្ដែងពេលនេះXiaomiត្រូវបានគេអោយដឹងថាត្រៀមនឹងបញ្ចេញDrone ផងដែរ។

Drone បានក្លាយជាឧបករណ៍ដែលពេញនិយមក្នុងចំណោមអ្នកចូលចិត្តភាពទាន់សម័យ ហើយវាក៏ជាឧបករណ៍មួយប្រភេទដែលអាចយកជាប្រយោជន៍បានដែរ។បើយោងតាមAndroidCentral ក៏បានបង្ហោះវីដេអូដែលបង្ហាញពីរូបរាងរបស់Xiaomi Mi Drone នេះផងដែរ។ព័ត៌មានលំអិតពីវាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់នៅឡើយ គឺត្រូវរង់ចាំថ្ងៃស្អែកដែលXiaomi នឹងបង្ហាញវា គ្រាន់តែគេបង្ហើបជាដំបូងថាវាអាចថតវីដេអូបានកម្រិត4K ឯណោះ៕

Source:

  • Xiaomi កំពុង​ធ្វើ​អោយ​Apple និង ​Samsung នឹក​ស្មាន​មិន​ដល់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:បច្ចេកវិទ្យា
Tags: