អ៊ាម វន្នី ទៅដើរលេងកំសាន្តនៅល្បាក់ខោន

6 Videos


ថ្មីៗនេះលោក អ៊ាម វន្នី បានបង្ហោះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននូវ រូបភាពនៃការដើរលេងកំសាន្តនៅល្បាក់ខោនដោយចាត់ទុកថានេះគឺជាលើកទីមួយហើយដែលលោកបានទៅដល់ទីនោះ ។ លោក អ៊ាម វន្នី បានសរសេរសារក្នុងហ្វេសប៊ុករបស់លោកថា៖ ល្បាក់ខោនមកដល់លើក ទីមួយ ។ ក្រោយខ្នងជាព្រំប្រទល់ប្រទេសឡាវ ។ តាមរយៈការបង្ហោះរូបភាពនៃការដើរកំសាន្តជាលក្ខណៈក្រុមគ្រួសាររបស់លោក អ៊ាម វន្នី នៅ ល្បាក់ខោនទឹកដីនៃខេត្តស្ទឹងត្រែងឃើញថាមានភាពសប្បាយរីករាយនិងទេសភាពនៅទីនោះស្រស់ បំព្រងនិងជាទីមនោរម្យទៀតផង ។

អ៊ាម វន្នី ទៅដើរលេងកំសាន្តនៅល្បាក់ខោន

អ៊ាម វន្នី មានស្រុកកំណើតនៅស្រុកថ្មគោលខេត្តបាត់ដំបងមានឪពុក ម្តាយ ជាកសិករ និង បងប្អូនបង្កើត៦នាក់សុទ្ធតែប្រុសដោយរូបគេជាកូនទី៤ក្នុងគ្រួសារ ។ ក្នុងគ្រួសារគឺ មានតែរូបគេម្នាក់ ប៉ុណ្ណោះដែលជាអ្នកសិល្បៈព្រោះមានទឹកចិត្តស្រឡាញ់វិស័យសិល្បៈចម្រៀងតាំងពីក្មេងមកម្ល៉េះ។គេ ធ្លាប់និពន្ធបទចម្រៀងដែលជាស្នាដៃរបស់គេផ្ទាល់ប្រមាណជា ៦ ឆ្នាំមកហើយតែដោយកាលពីមុនមិន សូវមានអ្នកមើលឃើញនិងឲ្យតម្លៃដូចពេលនេះទើបតែក្រោយចូលប្រឡងក្នុងកម្មវិធី Cambodian Idol គេបានយកបទចម្រៀងថ្មីជាស្នាដៃរបស់គេផ្ទាល់មកច្រៀងក៏ទទួលបានការចាប់ អារម្មណ៍និងគាំទ្របន្តបន្ទាប់រហូតមក ៕ ដេវីត

អ៊ាម វន្នី ទៅដើរលេងកំសាន្តនៅល្បាក់ខោនអ៊ាម វន្នី ទៅដើរលេងកំសាន្តនៅល្បាក់ខោនអ៊ាម វន្នី ទៅដើរលេងកំសាន្តនៅល្បាក់ខោនអ៊ាម វន្នី ទៅដើរលេងកំសាន្តនៅល្បាក់ខោនអ៊ាម វន្នី ទៅដើរលេងកំសាន្តនៅល្បាក់ខោន