បួនសន្លឹកពី សុខ សីឡាលីន ស្រស់ស្អាតប្លែក !

6 Videos


គេធ្លាប់ឃើញតារាចម្រៀងសម្បុរស្រអែម សុខ សីឡាលីន តុបតែងខ្លួនបែបស្ទីលបស្ចឹមប្រទេស តែថ្មីៗនេះគេបានឃើញតារាចម្រៀងរូបនេះ បង្ហាញរូបរាងដ៏ស្រស់ស្អាត ជាមួយនឹងសម្លៀកបំពាក់ពណ៌ស ដូចទេពធីតាក្នុងរឿងនិទាន ។ មានទស្សនិកជនមួយចំនួនបាននិយាយថា ពេលតុបតែងខ្លួនបែបនេះ សុខ សីឡាលីន ស្រស់ស្អាតប្លែក ។

បួនសន្លឹកពី សុខ សីឡាលីន ស្រស់ស្អាតប្លែក !

តាមពិត សុខ សីឡាលីន តុបតែងខ្លួនបែបនេះ ដោយសារនាងត្រូវថតនៅក្នុង កម្មវិធី«ចំណូលចិត្តតារា»របស់ស្ថានីយ៍ទូរទស្សន៍ CTV8 ។ ក្នុងសម្លៀកបំពាក់រ៉ូបពណ៌ខ្លីពណ៌សនិងមានពាក់ស្លាបផងនោះគេសង្កេត ឃើញ សុខ សីឡាលីន ស្រស់ស្អាតគួរអោយទាក់ទាញ ។ នេះជាលើកទីមួយដែលគេឃើញតារាចម្រៀង ប្រចាំផលិតកម្មហង្សមាសរូបនេះតុបតែងខ្លួនបែបនេះ ភាគច្រើននាងនិយមតែងខ្លួនដូចពួកបស្ចឹមប្រទេស ។

បួនសន្លឹកពី សុខ សីឡាលីន ស្រស់ស្អាតប្លែក !

សុខ សីឡាលីន ត្រូវបានគេចាត់ទុកជាតារាដែលមានឈ្មោះបោះសម្លេងគ្រាន់បើនៅក្នុងផលិតកម្ម ។ បទចម្រៀងរបស់នាងភាគច្រើនទទួលបានការពេញនិយមស្តាប់ពីសំណាក់យុវវ័យ។នាងអាចច្រៀងបទជា ភាសាអង់គ្លេសបានយ៉ាងពិរោះផងដែរ។នៅពេលឡើងឆាកប្រគុំតន្ត្រីម្តងៗ សុខ សីឡាលីន តែងបង្ហាញ ក្បាច់រាំញរ័ញាក់ មិនចាញ់តារាបរទេសប៉ុន្មានឡើយ ៕ ចេនី

បួនសន្លឹកពី សុខ សីឡាលីន ស្រស់ស្អាតប្លែក !បួនសន្លឹកពី សុខ សីឡាលីន ស្រស់ស្អាតប្លែក !