Chelsea ចុះកិច្ចសន្យា​ជាមួយ Nike ក្នុងតម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ និពន្ធដោយ : មុំ ពិទូរ្យ       October-14-2016, 7:39 pm         384

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108Chelsea ចុះកិច្ចសន្យា​ជាមួយ Nike ក្នុងតម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​​ក្លិប​តោ​ខៀវ​Chelsea និង​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​កីឡា Nike បានប្រកាស​ពី​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ឧបត្ថម្ភ​ឯកសណ្ឋាន​ថ្មី ក្នុងតម្លៃ​៩០០​លាន​ផោន ប្រហែល​ជាង​១១០០​លាន​ដុល្លារ​អាមេរិក ដែលជា​តម្លៃ​ថ្លៃ​ជាងគេ​នៅ Premier League ជាមួយនឹង​កិច្ចសន្យា​រយៈពេល​១៥​ឆ្នាំ​។

Nike នឹង​ចូលមក​ជំនួស Adidas វិញ​នៅរ​ដូ​ល​កាល​ក្រោយ ២០១៧-២០១៨ បន្ទាប់ពី​ម្ចាស់​ក្លិប Chelsea ដែលជា​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី លោក​Roman Abramovich បាន​យល់ព្រម​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុមហ៊ុន Nike កាលពី​ថ្ងៃ​ព្រ​ហ​ស្បិ៍​ម្សិលមិញ​នេះ​។

​សម្រាប់​កិច្ចព្រមព្រៀង​ថ្មី​នេះ​Chelsea អាច​ទទួលបាន​ប្រាក់​៦០​លាន​ផោន ជាង​៧៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ពី​ក្រុមហ៊ុន Nike និង​ច្រើនជាង​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​បច្ចុប្បន្ន Adidas ពាក់កណ្តាល ដោយ​ទទួលបាន​ត្រឹមតែ ៣០​លាន​ផោន​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​។

​បើទោះបីជា ក្លិប​តោ​ខៀវ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន Nike ក្នុងតម្លៃ ៩០០​លាន​ផោន រយៈពេល​១៥​ឆ្នាំ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​នៅ Premier League ក៏ដោយ តែបើ​គិត​ជា​ឆ្នាំ​វិញ ក្រុម​បិសាច​ក្រហម Manchester United ដែល​ទទួលបាន​៧៥០​លាន​ផោន​ពី Adidas រយៈពេល​១០​ឆ្នាំ នៅតែ​ទទួលបាន​ការឧបត្ថម្ភ ពី​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​កីឡា Adidas ច្រើនជាង Chelsea ដែល​ទទួលបាន​ពី ក្រុមហ៊ុន Nike ដដែល ដោយ Man Utd ទទួលបាន ៧៥​លាន​ផោន​ក្នុង​មួយឆ្នាំ ហើយ Chelsea ទទួលបាន ៦០​លាន​ផោន​ក្នុង​មួយឆ្នាំ​។

​សូមបញ្ជាក់ថា ទាំង​ក្រុម​ស្ត្រី និង​បុរស​នៃ​ក្លិប​បាល់ទាត់ Chelsea នឹង​ប្រើប្រាស់​សំលៀកបំពាក់​ម៉ាក Nike ជា​ផ្លូវការ ចាប់ពី​រដូវ​កាល​ក្រោយ​តទៅ រហូតដល់​ឆ្នាំ​២០៣២៕