ក្មេងប្រុសអាយុ ១៥ ឆ្នាំ ចាប់រំលោភក្មេងស្រី ត្រូវប៉ូលីសចាប់ដាក់ខ្នោះ

6 Videos


ក្មេងប្រុសម្នាក់ ត្រូវកម្លាំងនគរបាលស្រុកពញាឮចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់បានសម្រេច កាលពីម៉ោង៣ និង ៣០ នាទីរសៀលថ្ងៃទី ១៣ ខែតុលា ស្ថិតនៅក្នុងគុម្ពោតព្រៃ ត្រង់ចំណុចភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ក្មេងប្រុសដែលចាប់ខ្លួននោះមានឈ្មោះ ខេន សៅវណ្ណា អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិធម្មស្រះឃុំភ្នំបាត ស្រុកពញាឮ ។

លោកអធិការស្រុកពញាឮបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យទៅស្ទូចត្រីតែម្នាក់ឯង នៅចំណុចបឹងខាងក្រោយភូមិ ពេលនោះជនរងគ្រោះបានដើរទៅលេងនៅទីនោះ បានមកសុំសន្ទូចពីជនសង្ស័យស្ទូចត្រីដែរ ។ បន្ទាប់មកជនសង្ស័យ បាននិយាយលួងលោមក្មេងរងគ្រោះឱ្យចូលទៅក្នុងគុម្ពោធព្រៃ រួចបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះរហូតបានសំរេច ។

ក្មេងប្រុសអាយុ ១៥ ឆ្នាំ ចាប់រំលោភក្មេងស្រី ត្រូវប៉ូលីសចាប់ដាក់ខ្នោះ

ពេលនោះ ឪពុកជនរងគ្រោះត្រលប់មកពីរកថ្នាំខ្មែរទុកសំរាប់ឱ្យប្រពន្ធដាំ ផឹក នៅពេលសំរាលកូនរួច ហើយក៏បានឃើញជនសង្ស័យ និង កូនស្រីគាត់ដើរចេញពីគម្ពោធព្រៃជាមួយគ្នា រួចដើរបែកគ្នាទៅផ្ទះ ។ ពេលឪពុកជនរងគ្រោះបន្តដំណើរមកដល់ផ្ទះ ក៏ឃើញកូនស្រីរបស់់ខ្លួនមានឈាមហូរប្រឡាក់ខោ ក៏មានការសង្ស័យលើឈ្មោះ ខេន សៅវណ្ណា ជាអ្នកចាប់រំលោភកូនគាត់ ។

បន្ទាប់មកឪពុកជនរងគ្រោះបានយកជនរងគ្រោះទៅមណ្ឌលសុខភាព ឃុំភ្នំបាត និង រាយការណ៍អំពីរឿងហេតុប្រាប់នគរបាលប៉ុស្តិ៍ភ្នំបាត រហូតដល់ម៉ោង ១២ យប់ ថ្ងៃខែឆ្នាំដដែល ក៏បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។

ក្មេងប្រុសអាយុ ១៥ ឆ្នាំ ចាប់រំលោភក្មេងស្រី ត្រូវប៉ូលីសចាប់ដាក់ខ្នោះ

នៅថ្ងៃដដែល កំលាំងជំនាញបានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ធ្វើការឃាត់ខ្លួនជនល្មើស បញ្ជូន ទៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បី ធ្វើការសាកសួរ ពេលនោះជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោមជនរងគ្រោះទៅរំលោភបានសម្រេចពិតប្រាកដមែន ៕ សុថាត់