ផ្ទុះកំប៉ុងហ្គាសឆាមឆេះតូបលក់ឥវ៉ាន់ និងរបួសធ្ងន់ម្នាក់

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងសម្ភារយ៉ាងច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀត ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងតែម្តង ដោយសារផ្ទុះកំប៉ុងហ្គាសរាលឆាបឆេះ ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចតូបលក់ឥវ៉ាន់ ស្ថិតក្នុងភូមិក្នុងភូមិថ្មី ឃុំស្រែស្តុក ស្រកុកណ្តៀង ខេត្តពោធិ៍សាត់ ។

ផ្ទុះកំប៉ុងហ្គាសឆាមឆេះតូបលក់ឥវ៉ាន់ និងរបួសធ្ងន់ម្នាក់

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា តូបលក់ឥវ៉ាន់ចាប់ហួយត្រូវបានអគ្គីឆាបឆេះខាងលើ ទំហំ ៣ម៉ែត្រគុណ៤ម៉ែត្រ ជញ្ជាំងបាំងក្ដារ ដំបូលប្រក់ស័ង្កសី ។ប្រភពព័ត៌មានខាងលើបន្តថា ក្នុងហេតុការណ៍នេះដែរ ត្រូវបានភ្លើងរាលឆាបឆេះអស់ទាំងស្រុង ដោយខូចខាតឥវ៉ាន់សម្ភារមួយចំនួនធំ រួមទាំងម៉ូតូម៉ាក វ៉េវ សេរីឆ្នាំ២០១៦ ចំនួន០១គ្រឿងផងដែរ ។

ផ្ទុះកំប៉ុងហ្គាសឆាមឆេះតូបលក់ឥវ៉ាន់ និងរបួសធ្ងន់ម្នាក់

ប្រភពដដែលបន្តទៀតថា ក្នងហេតុការណ៍នោះដែរ បណ្ដាលឲ្យរងរបួសស្រ្តីជាម្ចាស់ផ្ទះម្នាក់ធ្ងន់ឈ្មោះ រក្ស ស្រីមុំ អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ហើយការអគ្គីភ័យឆាបឆេះនេះ បណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ប៉ុន្តែគេមិនទាន់ប៉ាន់ស្មានអំពីតម្លៃជាទឹកប្រាក់នៃការខូចខាតនៅឡើយទេ ខណៈម្ចាស់កំពុងវីវួកនៅមន្ទីរពេទ្យបង្អែកខេត្តនៅឡើយ ៕

ផ្ទុះកំប៉ុងហ្គាសឆាមឆេះតូបលក់ឥវ៉ាន់ និងរបួសធ្ងន់ម្នាក់ ផ្ទុះកំប៉ុងហ្គាសឆាមឆេះតូបលក់ឥវ៉ាន់ និងរបួសធ្ងន់ម្នាក់

ប្រភព ៖ nokorwatnews

Loading...

  • ផ្ទុះកំប៉ុងហ្គាសឆាមឆេះតូបលក់ឥវ៉ាន់ និងរបួសធ្ងន់ម្នាក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: