សេចក្តី​​ប្រកាស​​ព័ត៌ មាន​​ផ្លូវ​ការ​រ​បស់​​ក្រុម ហ៊ុន​​សាមសុង

សេចក្តី​​ប្រកាស​​ព័ត៌ មាន​​ផ្លូវ​ការ​រ​បស់​​ក្រុម ហ៊ុន​​សាមសុង

ក្រុមហ៊ុនសាមសុងអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់ដូរយក Galaxy S7 edge ឬ Galaxy Note 5ជាមួយទឹកប្រាក់បន្ថែម។ក្រុមហ៊ុនសាមសុង កំពុងធ្វើការជាមួយអង្គភាពពាក់ព័ន្ធនានាដើម្បីស៊ើបអង្កេតអំពីឧបទ្ទវហេតុមួយចំនួនទាក់ទងនឹង Galaxy Note7 នាពេល ថ្មីៗនេះនៅក្នុងប្រទេសមួយចំនួន។ ដើម្បី  សុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់   ផលិត Galaxy Note7 តែម្តង។

ក្រុមហ៊ុនសាមសុង នៅតែប្តេជ្ញាចិត្តខ្ពស់ធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរនានាដើម្បី រកដំណោះស្រាយសម្រាប់ស្ថានការណ៍នេះ។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7 ចាស់ និង GalaxyNote7 ដែលបានដូរថ្មី គួរបិទទូរស័ទ្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទថ្មីពីក្រុមហ៊ុនសាមសុង ជាមួយទឹកប្រាក់បន្ថែម។

នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រ យោជន៍ដូចខាងក្រោម៖

ប្តូរ Galaxy Note7 យក Galaxy S7 edge ជាមួយទឹកប្រាក់$170 ($70 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy S7 edge + $100 សម្រាប់ទឹកប្រាក់បន្ថែម)

ប្តូរ Galaxy Note7 យក Galaxy Note5 ជាមួយនឹងទឹកប្រាក់ $210 ($110 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy Note5 + $100 សម្រាប់ទឹកប្រាក់បន្ថែម)

ក្រុមហ៊ុនយើងខ្ញុំ សូមអភ័យទោសដោយសុទ្ធចិត្តចំពោះការលំបាកដល់អតិថិជន និងដៃគូនានាដែលបានជឿ ជាក់និងរង់ចាំ Galaxy Note7 នាពេលកន្លងមក។ ក្រុមការងារយើងខ្ញុំនឹងទាក់ទងអតិថិជន Galaxy Note7 ទាំង អស់ក្នុងពេលឆាប់ៗសម្រាប់កាលបរិច្ឆេទ និងទីកន្លែងជាក់លាក់សម្រាប់កម្មវិធីដូរ៕

ប្រភព ៖ thephnompenhtimes

 

Loading...

  • សេចក្តី​​ប្រកាស​​ព័ត៌ មាន​​ផ្លូវ​ការ​រ​បស់​​ក្រុម ហ៊ុន​​សាមសុង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: