តើ​អ្នក​ស្នងរាជ្យ​ស្ដេច​ ថៃ​ជា​នរណា មាន​ស្នាដៃ និង​សមត្ថភាព​អ្វី​ខ្លះ ​ក្រៅ​ពី​រឿង​អាស្រូវ​

ជាមួយនឹងការសោយទិវង្គតរបស់ស្ដេចថៃ Bhumibol Adulyadej កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ព្រះរាជបុត្រា Maha Vajiralongkorn ដែលទទួលបានតំណែងនេះតាំងពីព្រះជន្ម២០ព្រះវស្សានោះ លែងនៅជាព្រះរាជបុត្រាហើយ គឺទ្រង់នឹងក្លាយជាអ្នកស្នងរាជបល្ល័ង្កនៃរាជវង្សចក្រីបន្ត ដែលវាជាការប្រកាសផ្លូវការរបស់នាយករដ្ឋមន្ត្រី Prayut Chan-ocha ។តែការឡើងស្នងរាជ្យរបស់រាជបុត្រា Maha Vajiralongkorn នេះ នឹងត្រូវធ្វើការពន្យារពេល ព្រោះត្រូវរៀបចំពិធីបុណ្យសពរបស់ស្ដេច Bhumibol សិន ម្យ៉ាងវិញទៀត វាកំពុងស្ថិតក្រោមការតាមដានជាខ្លាំង ពីសំណាក់ប្រជាជនថៃ ព្រោះប្រជាជនថៃជាច្រើនមិនស្រលាញ់ និងគាំទ្រទ្រង់ឡើយ ព្រោះតែរឿងអាស្រូវដ៏ច្រើនក្នុងរយៈពេលកន្លងមក ។

តើ​អ្នក​ស្នងរាជ្យ​ស្ដេច​ ថៃ​ជា​នរណា មាន​ស្នាដៃ និង​សមត្ថភាព​អ្វី​ខ្លះ ​ក្រៅ​ពី​រឿង​អាស្រូវ​

ដូច្នេះហើយដើម្បីឲ្យជ្រាបកាន់តែច្បាស់ ពីរាជបុត្រ Maha Vajiralongkorn ដែលរៀបនឹងឡើងគ្រងរាជ្យធ្វើជាស្ដេចផែនដីថៃ គេហទំព័រ Kqube.net សូមលើកយកជីវប្រវត្តិខ្លះៗរបស់ទ្រង់ ។ប្រសូតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥២ ទ្រង់ត្រូវបានស្ដេច Bhumibol តែងតាំងឲ្យធ្វើជារាជបុត្រាស្នងរាជ្យនៅព្រះជន្ម២០ព្រះវស្សា កាលពីឆ្នាំ១៩៧២ ដោយទ្រង់ជាបុត្រាតែមួយអង្គគត់ របស់ព្រះមហាក្សត្រ Bhumibol Adulyadej និងម្ចាស់ក្សត្រី Sirikit ក្រោយមកទ្រង់បានបញ្ចប់ការសិក្សានៅសាលាយោធាមួយ ឯប្រទេសអូស្ត្រាលី ហើយត្រលប់មកប្រទេសថៃវិញ ដោយធ្វើជាអ្នកបើកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធាជាដើម មិនត្រឹមតែប៉ុណ្ណោះ ទ្រង់ក៏ធ្លាប់បានសិក្សាផ្នែកយុទ្ធសាស្ត្រសង្គ្រាមនៅសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីផងដែរ ។

តើ​អ្នក​ស្នងរាជ្យ​ស្ដេច​ ថៃ​ជា​នរណា មាន​ស្នាដៃ និង​សមត្ថភាព​អ្វី​ខ្លះ ​ក្រៅ​ពី​រឿង​អាស្រូវ​

ក្រៅពីការសិក្សាផ្នែកយោធានៅអូស្ត្រាលីហើយ ទ្រង់ក៏ទទួលបានការសិក្សាផ្សេងទៀត ពីប្រទេសនៅអឺរ៉ុបផងដែរ ។ បើគិតក្នុងចំណោមព្រះបុត្រាផ្សេងៗនៅសម័យទំនើបទាំងឡាយ ទ្រង់អាចត្រូវគេចាត់ទុកថា ជាអ្នកមានស្នាដៃ និងសមត្ថភាពដ៏ល្អបំផុតមួយក្នុងវិស័យយោធា ដោយក្នុងសង្គ្រាមប្រឆាំងក្រុមកុម្មុយនិស្តក្នុងប្រទេសថៃ ទ្រង់បានដើរតួនាទីយ៉ាងសំខាន់ ជាអ្នកច្បាំងនឹងពួកកុម្មុយនិស្តទាំងនោះ ក្នុងទសវត្សឆ្នាំ១៩៧០ មិនត្រឹមតែប៉ុណ្ណោះ ក្នុងជំនាន់ខ្មែរក្រហម ទ្រង់ក៏បានចូលរួមក្នុងបេសកកម្មជាច្រើនទៀត តាមបណ្ដោយព្រំដែនខ្មែរថៃដែរ ។

តើ​អ្នក​ស្នងរាជ្យ​ស្ដេច​ ថៃ​ជា​នរណា មាន​ស្នាដៃ និង​សមត្ថភាព​អ្វី​ខ្លះ ​ក្រៅ​ពី​រឿង​អាស្រូវ​

មួយរយៈចុងក្រោយនេះ ទ្រង់បានបង្ហាញវត្តមាន ក្នុងពិធីបុណ្យជាតិ និងសាសនាជាច្រើន ព្រោះតែព្រះសុខភាពរបស់ព្រះបិតា (Bhumibol) ជាស្ដេចមិនសូវល្អ តែទន្ទឹមនឹងនេះ គេនៅឃើញមានរឿងអាស្រូវជាច្រើនទៀតរបស់ទ្រង់ ។

តើ​អ្នក​ស្នងរាជ្យ​ស្ដេច​ ថៃ​ជា​នរណា មាន​ស្នាដៃ និង​សមត្ថភាព​អ្វី​ខ្លះ ​ក្រៅ​ពី​រឿង​អាស្រូវ​

មកទល់ពេលនេះរាជបុត្រា Maha Vajiralongkorn ធ្លាប់មានប្រពន្ធ៣នាក់ហើយ ដោយមានកូនទាំងអស់៧នាក់ ។ នៅឆ្នាំ២០០៧ មានការបែកធ្លាយរូបភាពនៅក្បែរអាងទឹក ដោយឃើញទ្រង់បីឆ្កែមួយក្បាល តែអ្វីដែលសំខាន់ជាងនោះគឺ មានស្រីម្នាក់ឈរអាក្រាតនៅក្បែរនោះ រហូតដល់ខែកក្កដានេះវិញ កាសែតអាល្លឺម៉ង់មួយ បានចុះផ្សាយរូបរាជបុត្រា Vajiralongkorn ស្ថិតក្នុងសំលៀកបំពាក់ខោខោវប៊យ អាវយឺតត្រឹមទ្រូង អមជាមួយរូបខ្លាសាក់ក្លែងក្លាយមួយនៅពេញខ្នង ។

តើ​អ្នក​ស្នងរាជ្យ​ស្ដេច​ ថៃ​ជា​នរណា មាន​ស្នាដៃ និង​សមត្ថភាព​អ្វី​ខ្លះ ​ក្រៅ​ពី​រឿង​អាស្រូវ​

ទំនាក់ទំនងរបស់ទ្រង់ និងអតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatra មានភាពជិតស្និទ្ធខ្លាំង រហូតដល់ធ្លាប់មានលេចឮព័ត៌មានថា ទ្រង់ធ្លាប់បានទទួលលុយជាច្រើនពីលោក Thaksin ក្នុងពេលដែលលោក Thaksin នៅជានាយករដ្ឋមន្ត្រី ។ សូមបញ្ជាក់ថា ក្រៅពីសមត្ថភាពផ្នែកយោធារបស់រាជបុត្រា Vajiralongkorn ហើយ ទ្រង់នៅមានស្នាដៃជាច្រើនផ្សេងទៀត ដូចជាការដឹកនាំបង្កើតឲ្យមានក្រុមមន្ទីរពេទ្យ និងការជួយជ្រោមជ្រែងក្នុងផ្នែកកសិកម្មជាដើម ។

គួរបញ្ជាក់ថា មនុស្សជាច្រើនព្រួយបារម្ភថា ក្នុងពេលដែលរាជបុត្រា Vajiralongkorn ឡើងសោយរាជ្យ ប្រទេសអាចនឹងកើតអសន្តិសុខ ហើយអាចនឹងធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធនយោបាយក្នុងប្រទេស ព្រោះមានមហាជនច្រើនណាស់ ដែលមិនចូលចិត្តទ្រង់ ៕

ប្រភព ៖ kqube

Loading...

  • តើ​អ្នក​ស្នងរាជ្យ​ស្ដេច​ ថៃ​ជា​នរណា មាន​ស្នាដៃ និង​សមត្ថភាព​អ្វី​ខ្លះ ​ក្រៅ​ពី​រឿង​អាស្រូវ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: