សិស្ស​ស្រី​ម្នាក់​តវ៉ា​នឹង​សាលា​របស់​ខ្លួន​ព្រោះ​តែ​ស្ដី​បន្ទោស​នាង​រឿង​អត់​ពាក់​អាវ​ទ្រនាប់

យោងតាមការចុះផ្សាយរបស់ បានឲ្យដឹងថាសិស្សស្រីម្នាក់របស់វិទ្យាល័យ Helena ស្ថិតនៅក្នុងរដ្ឋ Montana សហរដ្ឋអាមេរិក ដែលមានឈ្មោះថា Kaitlyn Juvik បានតវ៉ាជាមួយនឹងសាលារបស់នាងព្រោះតែបុគ្គលិកសាលានោះស្ដីបន្ទោសនាងរឿងមិនពាក់អាវទ្រនាប់។

ប្រភពដដែលបានឲ្យដឹងទៀតថា បុគ្គលិកខាងសាលាពិតជាបានណែនាំ Kaitlyn ឲ្យពាក់ឲ្យទ្រនាប់ ឬ បិទបាំង កុំឲ្យក្បាលសុដន់របស់នាងត្រូវបង្ហាញចេញមែន ព្រោះវាបានធ្វើឲ្យសិស្សដទៃទៀតមានអារម្មណ៍មិនស្រណុកចិត្ត។

ឆ្លើយតបនឹងការបកស្រាយរបស់បុគ្គលិកសាលា, កញ្ញា Kaitlyn បាននិយាយថាការមិនពាក់អាវទ្រនាប់គឺជាសិទ្ធិ និងសេរីភាពរបស់នាង ហើយនៅពេលនោះនាងក៏មិនបានស្លៀកពាក់ស្ដើង ឬ សំលៀកបំពាក់ពណ៌សនោះទេ នាងបានស្លៀកពាក់អាវយឺតពណ៌ខ្មៅដែលវាពិបាកនឹងមើលឃើញណាស់ លុះត្រាតែខំសម្លឹងយូរទើបមើលឃើញ។ តើសាលាត្រូវតែកំណត់ទៅលើការស្លៀកពាក់ឈុតក្នុងរបស់សិស្សទៀតមែនទេ ? Kaitlyn បញ្ជាក់បន្ថែម។

នៅក្នុងការតវ៉ានោះក៏ត្រូវបានចូលរួមដោយក្រុមសិស្សស្រីជាច្រើននាក់ផ្សេងទៀតផងដែរ ដែលពួកគេសុទ្ធសឹងតែមិនពេញចិត្តនឹងការបិទសិទ្ធិ និង សេរីភាព របស់ពួកគេក្នុងការស្លៀកពាក់ឈុតក្នុង៕

  • សិស្ស​ស្រី​ម្នាក់​តវ៉ា​នឹង​សាលា​របស់​ខ្លួន​ព្រោះ​តែ​ស្ដី​បន្ទោស​នាង​រឿង​អត់​ពាក់​អាវ​ទ្រនាប់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:កំសាន្ត
Tags: