កម្ពុជា​ស្នើ​ចិន​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ដល់ ២លាន​នាក់ នៅ​ឆ្នាំ ២០២០ និពន្ធដោយ : ថ្មីៗ       October-14-2016, 9:11 pm         78

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108កម្ពុជា​ស្នើ​ចិន​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ដល់ ២លាន​នាក់ នៅ​ឆ្នាំ ២០២០ភ្នំពេញ៖ កម្ពុជា​ស្នើ​ចិន​ឲ្យ​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ចិន​ចំនួន ២លាន​នាក់មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ ២០២។ នេះ​បើតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច ហ៊ុន សែន។

លោក អ៊ាង សុផល្លែត បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ថា សម្តេច​បានស្នើ​ចិន​ជួយ​ជំរុញឱ្យមាន​កំណើន​ភ្ញៀវទេសចរ​ចិន​ចូលមក​កម្ពុជា ពី៧០ម៉ឺន​នាក់​ដល់២លាន​នាក់​នៅ​ឆ្នាំ ២០២។ ជាពិសេស ជំនួយ​មាន​វត្តមាន​ក្នុងជំនួប​នោះដែរ សម្តេច​ចង់ឱ្យ​កម្ពុជា-ចិន​មាន​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​វប្បធម៌​ឱ្យ​កាន់តែ​ល្អ​រឹងមាំ​ថែមទៀត។

ជាការ​ឆ្លើយ​វិញ លោក អ៊ាង សុផល្លែត ថា លោក ស៊ី ជិន​ពីង បាន​សន្យា​ជួយ​អភិវឌ្ឍ​កម្ពុជា តាមរយៈ​ការកសាង​ខ្សែក្រវ៉ាត់​មួយ,ផ្លូវ​មួយ ដើម្បី​កសាង​សេដ្ឋកិច្ច និង​សង្គមកិច្ច​កម្ពុជា។ លើសពីនេះ លោក​ថា ចិន​បានសម្រេច​ជួយ​សាងសង់​ផ្លូវ លេខ៥១ ប្រព័ន្ធធារាសាស្ត្រ រួមទាំង​លើកទឹកចិត្ត​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​លើ​គម្រោង​រថភ្លើង​ល្បឿន​លឿន និង​អាកាសយានដ្ឋាន នៅ​ខេត្តសៀមរាប ក៏ដូចជា​ការវិនិយោគ​លើ​វិស័យ​អាទិភាព​របស់​កម្ពុជាផ្សេងៗទៀត។

គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ២០១៥ ចំនួន​ទេសចរ​ចិន​មក​កម្ពុ​ជាមាន​ជាង ៧០ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​ចិន​ឈរ​នៅ​លេខ​រៀង​ទីមួយ ចំណោម​ទេសចរ​វៀតណាម, ឡាវ, កូរ៉េ ថៃ និង​ជប៉ុន ហើយ​អំឡុង៦ខែ​ដើមឆ្នាំ២០១៦នេះ ចំនួន​ទេសចរ​អន្តរជាតិ​មក​កម្ពុ​ជាមាន ២,៣លាន​នាក់៕