អគ្គលេខាធិការ​ថ្មី​នៃ​អ.ស.ប​នឹង​ត្រូវ​កាន់​តំណែង​នៅ​ដើម​ឆ្នាំ​ក្រោយ​ជំនួស​លោក បាន គីមូន

លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) នឹង​ចូល​កាន់​តំណែង​អង្គលេខា​ធិការថ្មី នៃ​​អង្គការ​សហប្រជាជាតិ ដែល​នឹង​ត្រូវ​​បំពេញ​មុខងារនេះ​នៅ​ថ្ងៃទី០១ ខែ​មករា ឆ្នាំក្រោយ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មាន​អាណត្តិ​ ៥ឆ្នាំ។

លោក អង់តូនីញ៉ូ ហ្គូទែរ៉េ ជាជន​ជាតិ ​ព័រទុយហ្កាល់ (Portugal) ។ លោក​មាន​អាយុ ៦៧ ឆ្នាំ។ លោក​ធ្លាប់​ធ្វើ​ជា​នាយករដ្ឋ​មន្រ្តី​ប្រទេស ព័រទុយហ្គាល់ ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ​២០០២ និង​ធ្លាប់​ធ្វើជា​ឧត្ដម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​​ជន​ភៀសខ្លួន ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ​២០១៥។

លោក​ត្រូវបាន​មហាសន្និបាតនៃអង្គការ​សហប្រជាជាតិ បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​១៣ តុលា ឲ្យ​ជាប់​ជា​អគ្គ​លេខាធិការ​ថ្មី នៃ​អង្គការ​សហប្រជាជាតិ ជំនួស​លោក បាន គីមូន (Ban Ki-moon) ដែល​ជា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បច្ចុប្បន្ន ដែលនឹង​ត្រូវ​ផុត​អាណត្តិនៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​នេះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

  • អគ្គលេខាធិការ​ថ្មី​នៃ​អ.ស.ប​នឹង​ត្រូវ​កាន់​តំណែង​នៅ​ដើម​ឆ្នាំ​ក្រោយ​ជំនួស​លោក បាន គីមូន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ក្នុងស្រុក