ក្មេងប្រុសស្រី ៣ នាក់ លង់ទឹកស្លាប់ក្នុងនោះ ២ នាក់ជាបងប្អូនបង្កើត

6 Videos


គួរឲ្យអណោចអធម៌ចំពោះមាតាបិតា និង អាណាព្យាបាលរបស់ក្មេងប្រុសស្រីចំនួន ៣ នាក់ ដែលជាសិស្សសាលា បាននាំគ្នាទៅលេងទឹកបណ្ដាលឲ្យលង់ស្លាប់ទាំង ៣ នាក់ ក្នុងនោះមាន ២ នាក់ជាបងប្អូនបង្កើត ហេតុការណ៍នេះបានបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាណាព្យាបាលរបស់ក្មេងប្រុសស្រី និង ប្រជាពលរដ្ឋនៅក្នុងភូមិ ។

ករណីលង់ទឹកស្លាប់នេះ បានកើតឡើងនៅអាងមួយកន្លែងខាងកើតវត្តជ្រោយនាងងួន ស្ថិតនៅខាងលិចភូមិអំពៅដៀប ក្នុង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីវេលាម៉ោង ១១ និង ៣៥ នាទី ត្រូវថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ ។

ក្មេងប្រុសស្រី ៣ នាក់ លង់ទឹកស្លាប់ក្នុងនោះ ២ នាក់ជាបងប្អូនបង្កើត

លោកវរសេនីយ៍ត្រី អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំបានឲ្យដឹងថា ក្មេងទាំង ៣ នាក់បាននាំគ្នាទៅលេងទឹកនៅទីតាំងខាងលើ បន្ទាប់មកមានក្មេងប្រុសម្នាក់ទៀតបានដើរទៅក្រោយ ពេលទៅដល់កន្លែងកើតហេតុ ក៏មិនឃើញក្មេងទាំង៣នាក់នោះ ហើយក៏បានរត់មកប្រាប់អាណាព្យាបាលក្មេងទាំងនោះ ។ហើយបាននាំគ្នាទៅរកភ្លាមៗផងដែរ តែអកុសល្យក្មេងទាំងនោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

ក្មេងប្រុសស្រី ៣ នាក់ លង់ទឹកស្លាប់ក្នុងនោះ ២ នាក់ជាបងប្អូនបង្កើត

ក្មេងរងគ្រោះទាំង៣នាក់នោះ មានទី១ ឈ្មោះ ឆុន ស្រីកុត ភេទស្រី អាយុ៨ឆ្នាំ ។ទី ២-ឈ្មោះ ឆុន សៀងហៃ ភេទប្រុស អាយុ៦ឆ្នាំ ជាបងប្អូន និងគ្នា និងទី៣ ឈ្មោះ ហួ លីហៀង ភេទប្រុស អាយុ៥ឆ្នាំ។ ក្មេងទាំង៣នាក់ រស់នៅក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ក្មេងប្រុសស្រី ៣ នាក់ លង់ទឹកស្លាប់ក្នុងនោះ ២ នាក់ជាបងប្អូនបង្កើត

បច្ចុប្បន្នសពក្មេងទាំង៣នាក់ ក្រោយពីបានធ្វើការពិនិត្យ និង ធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចនគរបាលស្រុកស្រីស្នំបានប្រគល់សពជួនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ៕ សុថាត់