ស្រវឹងស្រាបើករថយន្តដឹកស្រីស្នេហ៍បុកចូលផ្ទះ ស្លាប់មួយគ្រួសារ

6 Videos


ប្រភពព៌តមានប្រចាំខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅម៉ោងប្រមាណជា ៩ និង ៣០ នាទីយប់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ នេះ មានករីណគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយបុរសស្រវឹងស្រាម្នាក់បើករថយន្តដឹកស្រីស្នេហ៍ក្នុងអាការៈស្រវឹង បុកចូលផ្ទះប្រជាពលដ្ឋមួយគ្រួសារដែលមានសមាជិក ៣ នាក់ រួមមាន ប្តី ប្រពន្ធ និង កូន បណ្តាលស្លាប់ទាំង ៣ នាក់ យ៉ាងអាណោចអាធ័មបំផុត ។

ស្រវឹងស្រាបើករថយន្តដឹកស្រីស្នេហ៍បុកចូលផ្ទះ ស្លាប់មួយគ្រួសារ

គ្រោះថ្នាក់ចរាចរណ៍ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយរថយន្តបង្កហេតុពាក់ស្លាកលេខ ភ្នំពេញ 2W-8415 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង រួមដំណើរជាមួយនារី ដែលជាស្រីស្នេហ៍ ។

ស្រវឹងស្រាបើករថយន្តដឹកស្រីស្នេហ៍បុកចូលផ្ទះ ស្លាប់មួយគ្រួសារ

ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗនោះ គេឃើញមានការចូលរួមអន្តរាគមន៍ពីសំណាក់លោកអភិបាលខេត្ត អភិបាលរងខេត្ត និង សមត្ថកិច្ចផងដែរ ហើយជនល្មើសត្រូវបានឃាត់ខ្លួនភ្លាមៗ ៕ សុថាត់

ស្រវឹងស្រាបើករថយន្តដឹកស្រីស្នេហ៍បុកចូលផ្ទះ ស្លាប់មួយគ្រួសារស្រវឹងស្រាបើករថយន្តដឹកស្រីស្នេហ៍បុកចូលផ្ទះ ស្លាប់មួយគ្រួសារស្រវឹងស្រាបើករថយន្តដឹកស្រីស្នេហ៍បុកចូលផ្ទះ ស្លាប់មួយគ្រួសារស្រវឹងស្រាបើករថយន្តដឹកស្រីស្នេហ៍បុកចូលផ្ទះ ស្លាប់មួយគ្រួសារ