Vardy ដាក់​២​គ្រាប់​ម្នាក់ឯង​ជួយ​ Leicster City ឈ្នះ​ទៀត​ហើយ​

កាល​ពី​យប់​មិញ​ក្លឹប​កំពូល​តារាង​ក្រប​ខណ្ឌ​ English Premier League គឺ​ Liecester City បាន​បន្ត​ភាព​ជោគជ័យ​របស់​ខ្លួន​ទៀត​ហើយ​ ក្រោយ​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​០​លើ​ក្លឹប​ Sunderland ។

យ៉ាង​ណា​២​គ្រាប់​ដ៏​សំខាន់​ដែល​ឲ្យ​ Leicester យប់​មិញ​គឺ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​គឺ​កីឡាករ​ Jamie Vardy ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៦៦​និង​៩០+៥​ (ពិន័យ​១១​ម៉ែត្រ​ ) ។

 

សូម​បញ្ជាក់​ថា​គិត​ទាំង​២​គ្រាប់​យប់​មិញ​កីឡាករ​ Jamie Vardy បាន​ស៊ុត​បញ្ចូល​ទី​២១​គ្រាប់​ហើយ​ឲ្យ​ Leicester City នៅ​រដូវ​កាល​នេះ​ ។ ហើយ​ក៏​ធ្វើ​ Leicester អាច​បន្ត​ការ​ឈ្នះ​ជាប់​គ្នា​៥​ប្រកួត​ដោយ​ជោគជ័យ​ ។

អត្ថបទ ៖ វិចទ័រ

 

  • Vardy ដាក់​២​គ្រាប់​ម្នាក់ឯង​ជួយ​ Leicster City ឈ្នះ​ទៀត​ហើយ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:កំសាន្ត
Tags: