រាជទាយាទ Maha Vajiralongkorn ពិចារណា​រឿង​ឡើង​គ្រងរាជ្យ​ស្នង​ពី​បិតា​? និពន្ធដោយ : ថ្មីៗ       October-14-2016, 9:59 pm         2102

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108រាជទាយាទ Maha Vajiralongkorn ពិចារណា​រឿង​ឡើង​គ្រងរាជ្យ​ស្នង​ពី​បិតា​?​ព្រះ​ចៅ​ភូមិបុល អាដុល​យ៉ា​ដេ​ត សោយ​ទិ​រង្គ​ត​នៅ​ព្រះ​ជន្មាយុ ៨៩ ព្រះវស្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទៅ ១៣ តុលា​។ ព្រះរាជបុត្រ Maha Vajiralongkorn ជា​អ្នក​ដែល​ត្រូវ​ឡើង​គ្រងរាជ្យ​ជំនួស​ព្រះបិតា​ទ្រង់ បើ​យោងតាម​រដ្ឋធម្មនុញ្ញ​ថៃ​។ ប៉ុន្តែ​ទ្រង់​បានស្នើ​ឲ្យ​មានការ​ពន្យារពេល​ការឡើង​គ្រងរាជ្យ​នេះ​សិន​ព្រោះ​ទ្រង់​កំពុង​កាន់ទុក្ខ​។​

​ប្រជាជន​ថៃ​កាន់ទុក្ខ​រយៈពេល ៣០​ថ្ងៃ​ចាប់​ពីថ្ងៃ​សុក្រ​នេះ​តទៅ ហើយ​រាល់​សកម្មភាព​កម្សាន្ត​នានា​នឹងត្រូវ​ផ្អាក​ក្នុង​រយៈពេល​កាន់ទុក្ខ​នេះដែរ​។ ម្សិលមិញ​នេះ ក្រោយ​មានការ​ប្រកាស​ពី​ការចូល​ទិ​ង្គ​តរបស់​ព្រះមហាក្សត្រ ភូមិបុល អាឌុល​យ៉ា​ដេ​ត ជា​ផ្លូវការ នាយករដ្ឋមន្ត្រី​ថៃ​ប្រកាសថា ព្រះអង្គម្ចាស់ Maha Vajiralongkorn  ជា​ក្សត្រ​ដែល​ត្រូវ​ឡើង​គ្រងរាជ្យ​បន្ទាប់ ដែល​វា​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ថៃ​។​

១. ព្រះអង្គម្ចាស់ Maha Vajiralongkorn ពិចារណា​រឿង​ស្នងរាជ្យ​ពី​បិតា​?
​ព្រះអង្គម្ចាស់ Maha Vajiralongkorn បានប្រសូត​នៅ​ឆ្នាំ ១៩៥២ ដោយ​មកដល់​ពេលបច្ចុប្បន្ន​ទ្រង់មាន​ព្រះ​ជន្មាយុ ៦៤ ព្រះវស្សា​ហើយ​។ ទ្រង់​បាន​បំពេញការងារ​ជាម​ន្ត្រី​យោធា និង​ជា​អ្នកបើក​យន្តហោះ​ហោះ​ផងដែរ​។ ក្នុង​ឆ្នាំ ១៩៧២​ទ្រង់​បានទទួល​បរម​ងា​រ្យ​ពិសេស​មួយ​ពី​ព្រះ​រាជ្យ​បិតា​របស់​ទ្រង់ ដោយ​ការផ្តល់​ងារ​នេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ព្រះ​រាជ្យ​បុត្រ​រូបនេះ​ជា​អ្នក​ស្នងរាជ្យ​។​

​ប៉ុន្តែ​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ព្រះអង្គម្ចាស់ Maha Vajiralongkorn ដែលមាន​ព្រះជន្ម ៦៤ ព្រះវស្សា​បានស្នើ​ឲ្យ​មានការ​រង់ចាំ​សិន​មុន​មានការ​រៀបចំ​ការឡើង​គ្រងរាជ្យ​ជា​ផ្លូវការ ព្រោះ​ទ្រង់​ចង់​មាន​ពេលវេលា​ដើម្បី​កាន់ទុក្ខ​។ ប៉ុន្តែ​ទោះជា​មានការ​លើកឡើង​ដូច្នេះ​ក្តី គេ​អះអាងថា​ក្សត្រ​អង្គ​នេះ​កំពុង​ពិចារណា​ថា​ទ្រង់​ពិតជា​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ឬ​នៅ​និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឡើង​គ្រងរាជ្យ​បន្ត​ពី​បិតា​ទ្រង់ ឬ​អត់​ឡើយ​។ ហើយ​តើ​ទ្រង់​ក៏​កំ​ពូ​ង​ពិចារណា​ថា​តើ​ទ្រង់​ពិតជា​ចង់​ឡើង​គ្រងរាជ្យ​ឬ​អត់​ទេ​?

​តាមពិតទៅ ក្សត្រ​អង្គ​នេះ​មិនមាន​ប្រជាប្រិយភាព​ខ្ពស់ និង​ទទួលបាន​ការគោរព​ស្រលាញ់​ពី​ប្រជាជន​ថៃ​គ្រប់​ស្រទាប់វណ្ណៈ​។ ទ្រង់មាន​រឿងអាស្រូវ​ច្រើន​រាប់មិនអស់​។ ក្រៅពី​មាន​ភរិយា​ច្រើន ក្សត្រ​អង្គ​នេះ​ធ្លាប់​ត្រូវ​សារព័ត៌មាន​បរទេស​ហៅថា​ជា «Play Boy» ថែមទៀត​។  និយាយ​ទៅ ព្រះអង្គម្ចាស់​អង្គ​នេះ​ធ្លាប់​រៀបការ​ចំនួន​បី​ដង​រួចមកហើយ ហើយ​ទ្រង់​ទើប​លែងលះ​ជាមួយ​ព្រះ​ជាយា​របស់​ទ្រង់ Srirasmi Suwadee នៅ​ឆ្នាំ ២០១៤ ក្រោយ​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​នោះ ។​

​យោងតាម​ឯកសារ​ដែល​ទម្លាយ​ចេញ​ដោយ Wikileaks នៅ​ឆ្នាំ ២០១០ ប្រជាជន​ថៃ​ភាគច្រើន​គិតថា ព្រះរាជបុត្រ​ដែល​ត្រូវ​ស្នង​តំណែង​ព្រ​ចៅ​ភូមិបុល អា​ឌុល​យ៉ា​ដេ​ត មិនអាច​បញ្ឈប់​សកម្ម​ភាព​ផ្តេសផ្តាស និង​កែប្រែ​ច​រិ​ក​លក្ខណៈ​និង​ឥរិយាបថ​របស់ខ្លួន​ឡើយ​។ ដូច្នេះហើយ វា​អាច​ថា​ទ្រង់​បដិសេធ​ទទួលយក​រាជ្យ​ប​ល្ល័​ង្គ​ស្នង​តំណែង​ពី​ព្រះបិតា​ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​ថៃ​នោះ​។​

​ជារួម​ប្រជាជន​ថៃ​ភាគច្រើន ស្រឡាញ់​ពេញចិត្ត​ម្ចាស់​ក្សត្រិយ៍​មហា​ចក្រី Sirindhorn ដែលជា​ព្រះអនុជ​របស់​ទ្រង់​ព្រោះ​ម្ចាស់​ក្សត្រិយ៍​អង្គ​នេះ​បាន​ចូលរួមចំណែក​ច្រើនណាស់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​និង​ធ្វើ​កិច្ចការ​សង្គម​បម្រើប្រជាជន​។ ប៉ុន្តែ​វា​ជា​រឿង​លំបាក ព្រោះ​ព្រះ​ចៅ​ភូមិបុល​អា​ឌុល​យ៉ា​ដេ​ត មាន​ចង់​ឲ្យ​រាជបុត្រ​ច្បង​របស់​ទ្រង់​ស្នង​តំណែង​ច្រើនជាង ដូចដែល​បានលើកឡើង​ខាងដើម​ស្រាប់​ក្សត្រ​អង្គ​នេះ​ថែមទាំង​ផ្តល់​ងារ​ពិសេស​ដល់​បុត្រ​ច្បង​នេះ​ថែមទៀត​កន្លងមក​។

២.​ទំនាក់ទំនង​ជិតស្និត​រវាង​ក្រុមគ្រួសារ​ថាក់ស៊ីន និង​ព្រះអង្គម្ចាស់ Maha Vajiralongkorn
​រឿង​មួយទៀត​ដែល​គេ​កត់សម្គាល់​គឺ ព្រះអង្គម្ចាស់ Maha Vajiralongkorn មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែរ​។ ក្សត្រ​អង្គ​នេះ​រង​ការ​ការចោទប្រកាន់ថា​បានទទួល​ប្រយោជន៍​ច្រើន​ពី​ក្រុមហ៊ុន​លោក ថាក់ ស៊ីន កន្លងមក​។ ទ្រង់​នៅ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​លោក ថាក់ ស៊ីន ចាប់តាំងពី​មាន​រដ្ឋប្រហារ​ឆ្នាំ ២០០៦  ទៀត​ប៉ុន្តែ​ទំនាក់ទំនង​បែប​ម៉េច​មិន​ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹង​ទេ​។

​ដូច្នេះហើយ​គេ​បារម្ភ​ថា នៅពេល​ទ្រង់​ឡើង​គ្រងរាជ្យ​នៅពេល​ខាងមុខ ព្រះអង្គម្ចាស់ Vajiralongkorn ពិបាក​រក្សា​ភាព​អ​ព្យា​ក្រឹត្យ​ក្នុង​បញ្ហានយោបាយ បាត់បង់​ឥទ្ធិពល​ស្ថាប័ន​រាជ្យ​ប​ល្ល័​ង្គ និង​ជំរុញ​ឲ្យ​មានការ​ប្រឈមមុខគ្នា​ខ្លាំង​រវាង​ភាគី​នយោបាយ​នៅក្នុង​ប្រទេស​ផងដែរ​៕