រុស្ស៊ី ​បោះឆ្នោត​វ៉េតូ​ប្រឆាំង​សំណើ​របស់​ បារាំង​ ដូច​អា​សាច់​ខ្លួន​ឯង​

លោក វ្លាឌីមៀ ពូទីន មើលឃើញនូវល្បិចរបស់ បារាំង និង អាមេរិក នៅក្នុងល្បែងបោកបញ្ឆោតមួយដើម្បីឲ្យ រុស្ស៊ី បោះឆ្នោតជំទាស់សំណើបញ្ឈប់ការវាយប្រហារតាមអាកាសទៅលើទីក្រុង អាលីប៉ូ ថាជាបំណងចង់ឲ្យអន្តរជាតិស្ដីបន្ទោសប្រទេស រុស្ស៊ី ថាគ្មានចេតនាចង់បញ្ចប់សង្គ្រាមក្នុងប្រទេស ស៊ីរី ពិសេសដើម្បីផ្សព្វផ្សាយថា លោក ពូទីន ជាមនុស្សចង់បន្តសម្លាប់ប្រជាជន ស៊ីរី ហើយលោក ពូទីន ។

ប្រទេស បារាំង បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យអនុម័តដំណោះស្រាយមួយ ដោយតម្រូវឲ្យប្រទេសទាំងអស់ ឈប់វាយប្រហារតាមអាកាសទៅលើទីក្រុង អាលីប៉ូ ប្រទេស ស៊ីរី ហើយបង្កើតតំបន់ហាមហោះហើរមួយ លើទីក្រុង អាលីប៉ូ ប៉ុន្តែត្រូវបាន រុស្ស៊ី បោះឆ្នោត វ៉េតូ ក្នុងកិច្ចប្រជុំកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។ ជាលទ្ធផល បស្ចិមប្រទេស បន្ទោសប្រទេស រុស្ស៊ី ថា មិនគ្មានបំណងបញ្ឈប់អំពើហិង្សាឡើយ ។ ប៉ុន្តែលោក ពូទីន រិះគន់ថាការបោះឆ្នោត វេតូ របស់ រុស្ស៊ី មិនបានធ្វើឲ្យខកចិត្តដល់ប្រទេស ដទៃឡើយ ប៉ុន្តែគឺ រុស្ស៊ី ដែលជាអ្នកខកចិត្ត ចំពោះសំណើពង្រាងរបស់ប្រទេស បារាំង ។

លោក ពូទីន បន្ថែមថា រដ្ឋមន្ត្រីការបរទេស បារាំង លោក ហ្សង់-ម៉ាក អារីយោល (Jean-Marc Ayrault) បានចេញពីទីក្រុង មូស្គូ ទៅកាន់ទីក្រុង វ៉ាស៊ីនតោន ហើយជួបជាមួយនឹងលោក ចន ខឺរី និងចោទទៅលើប្រទេស រុស្ស៊ី រាល់អន្តរាយទាំងអស់ ដោយគ្មាននរណាម្នាក់ពិភាក្សាជាមួយប្រទេស រុស្ស៊ី ឡើយ ហើយបានបញ្ជូនពង្រាងដំណោះស្រាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដោយសង្ឃឹមថា រុស្ស៊ី នឹងបោះឆ្នោតប្រឆាំង ។

លោក ពូទីន និយាយថា តើធ្វើដូច្នេះដើម្បីអ្វី ។ ពួកគេបានដឹងពីស្ថានភាពរួចហើយ និងមិនពិភាក្សាជាមួយប្រទេស រុស្ស៊ី មិនបានកែប្រែពង្រាងដំណោះស្រាយ ព្រោះខ្លាច រុស្ស៊ី មិនប្រឆាំង គឺត្រូវធ្វើយ៉ាងណាឲ្យ រុស្ស៊ី បោះឆ្នោតប្រឆាំង ។ ធ្វើយ៉ាងនេះដើម្បីធ្វើឲ្យខូចឈ្មោះប្រទេស រុស្ស៊ី តាមរយៈការចុះផ្សាយតាមសារព័ត៌មាន និងដើម្បីបំភាន់ភ្នែកប្រជាជនខ្លួនឯង ។

មិនដឹងថាធ្វើដូច្នេះបានប្រយោជន៍អ្វីដល់ប្រទេសនៅអឺរ៉ុបឡើយ ប៉ុន្តែបានប្រយោជន៍ដល់នយោបាយការបរទេសរបស់ បារាំង ឬ ប្រយោជន៍នយោបាយក្នុងស្រុក ពិសេសប្រយោជន៍ដល់ អាមេរិក ។ តើទង្វើបែបនេះ ជាទង្វើរបស់ប្រទេសធំៗ ដែលមាននយោបាយឯករាជ្យ ហើយជាទង្វើរបស់ប្រទេសមហាអំណាចដែរឬទេ ។

ប្រភពៈ Euronews, Globaltimes, Kqube

Loading...

  • រុស្ស៊ី ​បោះឆ្នោត​វ៉េតូ​ប្រឆាំង​សំណើ​របស់​ បារាំង​ ដូច​អា​សាច់​ខ្លួន​ឯង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: