ឆ្នាំ​នេះ​ឆ្នាំ​ក្រោយសហគមន៍​អ្នក​ផលិត​ស្រូវ​អង្ករ​សរីរាង្គ​សេ​ដាក់​គ្រោង​ផលិត​និង​ទិញ​ស្រូវ​រហូត​ដល់​១​ម៉ឺន​តោន​​​

នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ សហគមន៍អ្នកផលិតស្រូវអង្ករសរីរាង្គសេដាក់ ដែលមានលោកបណ្ឌិត យង់ សាំងកុមារ ជាសមាជិកស្ថាបនិកគ្រោងពង្រីកការផលិត និងប្រមូលទិញស្រូវរហូតដល់១០០០០តោន។ នេះបើយោងតាមសំណេររបស់បណ្ឌិត យង់ សាំងកុមារ ដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិច។

ក្នុងសំណេរនោះបានអោយដឹងថា “នេះជាកិច្ចការដ៏ធំមួយដែលអ្នកដឹកនាំសហគមន៍ប្រមាណជាង១០០នាក់រួមគ្នាធ្វើឲ្យបានសម្រេច ជាពិសេសបញ្ហាទុននិងគុណភាពស្រូវ។ គ្មាននរណាជួយយើងក្រៅពីកសិកររួមគ្នាជួយខ្លួនឯងប្រសិនបើយើងចង់បន្តដំណើរទៅមុខបានវែងឆ្ងាយ”។

លោកបានបញ្ជាក់ថា “គោលបំណងវែងឆ្ងាយរបស់យើង គឺកសិករផលិតស្រូវបានច្រើន លក់ស្រូវបានថ្លៃ ទទួលលុយបានឆាប់ និងអ្នកបរិភោគទទួលបានអង្ករល្អដល់សុខភាព ហើយដីស្រែខ្មែរនៅល្អជាប់ជានិច្ច”៕ ងន សាន
ឆ្នាំ​នេះ​ឆ្នាំ​ក្រោយសហគមន៍​អ្នក​ផលិត​ស្រូវ​អង្ករ​សរីរាង្គ​សេ​ដាក់​គ្រោង​ផលិត​និង​ទិញ​ស្រូវ​រហូត​ដល់​១​ម៉ឺន​តោន​​​

ឆ្នាំ​នេះ​ឆ្នាំ​ក្រោយសហគមន៍​អ្នក​ផលិត​ស្រូវ​អង្ករ​សរីរាង្គ​សេ​ដាក់​គ្រោង​ផលិត​និង​ទិញ​ស្រូវ​រហូត​ដល់​១​ម៉ឺន​តោន​​​

Kqube

Loading...

  • ឆ្នាំ​នេះ​ឆ្នាំ​ក្រោយសហគមន៍​អ្នក​ផលិត​ស្រូវ​អង្ករ​សរីរាង្គ​សេ​ដាក់​គ្រោង​ផលិត​និង​ទិញ​ស្រូវ​រហូត​ដល់​១​ម៉ឺន​តោន​​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: