សមាជិក​សភា​ រុស្ស៊ី​ ហៅ​លោក​ស្រី​ ហ៊ីឡារី ក្លិនតុន ​ថា​ជា​ម៉ែក្មេក​បិសាច​

លោក វ្លាឌីមៀ ហ្សឺរីនូវស្គី (Vladimir Zhirinovsky) ដែលជាសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់ប្រធានាធិបតី រុស្ស៊ី និយាយថា ប្រជាជន អាមេរិក គួរបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ នៅខែក្រោយ បើមិនដូច្នេះ សង្គ្រាមនុយក្លេអ៊ែរ អាចផ្ទុះឡើង ។

ក្នុងបទសម្ភាសន៍ លោក ហ្សឺរីនូវស្គី និយាយថា ដូណាល់ ត្រាំ គឺជាឱកាសដ៏ធំមួយ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែល្អ, ចាប់ផ្ដើមការពិភាក្សា, សម្រេចចិត្តអំពីបញ្ហាប្រទេស ស៊ីរី, អ៊ុយក្រែន, បញ្ហាណាតូ, បញ្ហាកាត់បន្ថយសព្វាវុធ និងបញ្ហាសារធាតុ ប្លុយតូញ៉ូម ហើយគឺមានតែលោក ដូណាល់ ត្រាំ ប៉ុណ្ណោះ ដែលអាចធ្វើបាន ចំណែកលោកស្រី ហ៊ីឡារី គឺជាម៉ែក្មេកបិសាច ។

លោក ហ្សឺរីនូវស្គី ដែលតែងប្រៀបធៀបខ្លួនឯងទៅនឹងលោក ដូណាល់ ត្រាំ បច្ចុប្បន្នគឺជាសមាជិកសភាមួយរូប និងជាមនុស្សដែលគេស្គាល់តាមរយៈពាក្យសម្ដីដែលនិយាយមិនចេះសំចៃមាត់ បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ គឺជាមនុស្សតែម្នាក់ដែលអាចបន្ធូរបន្ថយភាពតានតឹងដ៏គ្រោះថ្នាក់ នៃទំនាក់ទំនងរវាងទីក្រុង មូស្គូ និងទីក្រុង វ៉ាស៊ីនតោន ។

លោក ហ្សឺរីនូវស្គី ដែលទទួលបានមេដាយជាតិខ្ពស់បំផុតពីលោក វ្លាឌីមៀ ពូទីន ក្រោយពីគណបក្ស LDPR ដែលលោកជាប្រធាន ឈ្នះសំឡេងច្រើនបំផុតទី ៣ ក្នុងសភាតំណាងរាស្ត្រ ក្នុងការបោះឆ្នោតកាលពីខែមុន បន្ថែមថា ផ្ទុយទៅវិញ លោកស្រី ហ៊ីឡារី ក្លិនតុន អាចបង្កឲ្យមានសង្គ្រាមលោកលើកទី ៣ ។ លោក ពូទីន ក៏ធ្លាប់បានសរសើរលោក ដូណាល់ ត្រាំ ថាជាមនុស្សវាងវៃបំផុត ចំណែកលោក ត្រាំ ហៅលោក ពូទីន ថាជាមេដឹកនាំដែលល្អជាងលោក បារ៉ាក់ អូបាម៉ា ។

ទំនាក់ទំនងរវាង រុស្ស៊ី និង អាមេរិក មិនអាចកាន់តែអាក្រក់ជាងនេះតទៅទៀតឡើយ ហើយមានមូលហេតុតែមួយប៉ុណ្ណោះដែលធ្វើឲ្យទំនាក់ទំនងអាក្រក់ជាងនេះ គឺសង្គ្រាមផ្ទុះឡើង ។ ប្រជាជន អាមេរិក ដែលនឹងបោះឆ្នោតនៅថ្ងៃទី ៨ ខែ សីហា ត្រូវតែច្បាស់ថា ពួកគេបោះឆ្នោតដើម្បីសន្តិភាពភពផែនដី គឺបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ប៉ុន្តែបោះគាំទ្រលោកស្រី ហ៊ីឡារី គឺគាំទ្រឲ្យមានសង្គ្រាម ។ លោក ហ្សឺរីនូវស្គី បញ្ជាក់ដូច្នេះ ក្នុងរដ្ឋសភា រុស្ស៊ី ។

ប្រភព៖ Reuters, Kqube

Loading...

  • សមាជិក​សភា​ រុស្ស៊ី​ ហៅ​លោក​ស្រី​ ហ៊ីឡារី ក្លិនតុន ​ថា​ជា​ម៉ែក្មេក​បិសាច​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: