Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

ក្រោយពីរួមរស់ជាមួយភរិយាក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ខ្សែការពារក្រុម Barcelona Gerard Pique និងតារាចម្រៀង Shakira បានផ្ដល់នូវចំណងដៃកូនប្រុសពីរនាក់មកទល់បច្ចុប្បន្ននេះ យ៉ាងណាមិញ ខ្សែការពារកម្ពស់ខ្ពស់រូបនេះក៏បានបង្ហើបជាសាធារណៈហើយដែរពីទំនាក់ទំនងស្នេហាដំបូងរបស់គេជាមួយតារាចម្រៀងសម្រស់ស្រស់ Shakira នេះបើតាមការបញ្ជាក់ពីគេហទំព័រ Goal។

ទន្ទឹមនេះ Pique បានប្រាប់ទៅកាន់ TV3 ពីរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមនេះថា “មុនដំបូងខ្ញុំបានជួប Shakira នៅក្នុងទីក្រុង Madrid ខណៈពេលកំពុងរៀបចំខ្លួនត្រៀមចូលរួមប្រកួត World Cup 2010 និងក្រោយពេលដែលខ្ញុំលេចមុខក្នុងវីដេអូចម្រៀង Waka Waka របស់នាង ក្នុងនោះ រឿងរ៉ាវទាំងមូលបានកើតឡើងនៅពេលពួកយើងទៅដល់ប្រទេសអាហ្វ្រិក ស្នេហានេះបានចាប់ផ្ដើមនៅពេលខ្ញុំសួរទៅកាន់ Shakira តែមួយសំណួរប៉ុណ្ណោះ ថាតើអាកាសធាតុនៅទីនេះយ៉ាងមិចដែរ? ពេលនោះ នាងហាក់បីដូចឆ្ងល់នឹងសំនួរយ៉ាងខ្លាំងហើយបានតបវិញថា អាកាសធាតុដូចជានៅក្នុងពេលតែមួយអញ្ចឹង” ដោយហេតុនេះហើយ ទើប Pique និង Shakira ចាប់ផ្ដើមមានទំនាក់ទំនងគ្នារហូតមកដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ដែរថា Shakira ជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបសញ្ជាតិកូឡុំប៊ី ហើយ Gerard Pique ជាកីឡាករបាល់ទាត់សញ្ជាតិអេស្ប៉ាញ និងលេងឲ្យក្រុម Barcelona ត្រូវជាស្វាមីរបស់នាងផងដែរ៕
Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​

ប្រភព៖ Kqube, Goal

Loading...

  • Pique​ ទម្លាយ​ឲ្យ​ដឹង​ពី​ការ​តាម​ញ៉ែ​ Shakira​ ធ្វើ​ជា​ប្រពន្ធ​ដល់​សព្វ​ថ្ងៃ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: