អាច្រមក់១៥ឆ្នាំល្បួងកុមារី១១ឆ្នាំទៅរំលោភនៅក្នុងគុម្ពោតព្រៃពេលនាងសុំស្ទូចត្រីជាមួយ

អាច្រមក់១៥ឆ្នាំល្បួងកុមារី១១ឆ្នាំទៅរំលោភនៅក្នុងគុម្ពោតព្រៃពេលនាងសុំស្ទូចត្រីជាមួយ
ខេត្តកណ្តាល៖ ក្មេងប្រុសមិនទាន់ ជ្រុះពន្លៃពីក្បាលម្នាក់បានល្បួងកុមារី ម្នាក់យកទៅចាប់រំលោភក្នុងគុម្ពោតព្រៃ រហូតបានសម្រេចតែក្រោយកើតហេតុត្រូវបានអាណា ព្យាបាលកុមារីរងគ្រោះប្តឹងឲ្យសមត្ថកិច្ច ចាប់ខ្លួន ។

ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៦ នៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
នគរបាលស្រុកពញាឮបានឲ្យដឹងថា ក្មេងប្រុសដែលត្រូវបានអាណាព្យាបាល កុមារីរងគ្រោះប្តឹងឲ្យចាប់ខ្លួននោះឈ្មោះ ខេន សៅ វណ្ណា អាយុ១៥ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅភូមិធម្មស្រះ ឃុំភ្នំ បាត ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែក កុមារីរងគ្រោះឈ្មោះ ឡ.ខ.ន អាយុ១១ឆ្នាំ រស់នៅក្នុងបន្ទុកអាណាព្យាបាលស្ថិតនៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល ។

ប្រភពពីមន្ត្រីដដែលបានបន្តថា នៅមុន ពេលកើតហេតុក្មេងប្រុសជាប់ចោទបាន ទៅស្ទូចត្រីនៅចំណុចកើតហេតុពេលនោះ កុមារីរងគ្រោះបានមកសុំក្មេងប្រុសកំហិលនេះដើម្បីស្ទូចត្រីជាមួយដែរ ។ បន្ទាប់មក ក្មេងប្រុសកំហិលបាននិយាយលួងលោមកុមារីរងគ្រោះឲ្យចូលទៅក្នុងគុម្ពោតព្រៃរួចក៏ធ្វើសកម្មភាពចាប់រំលោភរហូតបាន សម្រេចតែម្តង។ ប៉ុន្តែនៅខណៈនោះឪពុក កុមារីរងគ្រោះគ្រាដែលត្រឡប់មកពីរកថ្នាំខ្មែរទុកសម្រាប់ដាំទឹកឲ្យប្រពន្ធផឹកក្រោយពេលសម្រាលកូនរួចក៏បានឃើញក្មេងប្រុស ជាប់ចោទរត់ចេញពីក្នុងគុម្ពោតព្រៃតែគាត់ (ឪពុកកុមារីរងគ្រោះ)មិនបានចាប់អារម្មណ៍ នោះទេហើយក៏បានបន្តដំណើរមកផ្ទះ។

មន្ត្រីដដែលបានបន្តទៀតថា នៅពេល ដែលឪពុកកុមារីរងគ្រោះមកដល់ផ្ទះស្រាប់ តែឃើញកូនស្រីធ្លាក់ឈាមតាមទ្វារមាសទើបមានការសង្ស័យទៅលើក្មេងប្រុស ជាប់ចោទថា បានចាប់រំលោភកូនស្រីរបស់ គាត់ ។ បន្ទាប់មកឪពុកកុមារីរងគ្រោះក៏ បានដឹកកូនស្រីទៅកាន់មណ្ឌលសុខភាពឃុំភ្នំបាតនិងបានរាយការណ៍រឿងនេះដល់មន្ត្រីនគរបាលបុ៉ស្តិ៍ភ្នំបាត ហើយរហូត ដល់ម៉ោង១២យប់ថ្ងៃដដែលឪពុកកុមារីរងគ្រោះបានបញ្ជូនកូនស្រីទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ខណៈឃើញកូនស្រីធ្លាក់ឈាមមិនឈប់។

មន្ត្រីដដែលបញ្ជាក់ថា ក្មេងប្រុសជាប់ ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលា ម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮដើមី្បកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជួញដូរមនុស្សនិងការ ពារអនីតិជននៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលដើម្បីសាកសួរនិងចាត់ការតាមផ្លូវច្បាប់ ៕ស្អាងជ័យ

Nokorwatnews

Loading...

  • អាច្រមក់១៥ឆ្នាំល្បួងកុមារី១១ឆ្នាំទៅរំលោភនៅក្នុងគុម្ពោតព្រៃពេលនាងសុំស្ទូចត្រីជាមួយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: