លោក ជា សុផារ៉ា ស្នើ​ឲ្យ​បញ្ចូល​រចនាបទ​ខ្មែរ​ក្នុង​សំណង់​អគារ​ និពន្ធដោយ : ញ៉ុង​ ហេង       October-14-2016, 10:39 pm         508

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108លោក ជា សុផារ៉ា ស្នើ​ឲ្យ​បញ្ចូល​រចនាបទ​ខ្មែរ​ក្នុង​សំណង់​អគារ​រូបភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ភ្នំពេញ​៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានស្នើ​ឲ្យ​មានការ​បញ្ចូល​រចនាបទ​ខ្មែរ​ក្នុង​សំណង់​អគារ​ទាំងឡាយ ដែល​ត្រូវ​កសាង​លើ​ទឹកដី​កម្ពុជា ដើម្បី​ថែរក្សា​អត្តសញ្ញាណ​ជាតិ​។ លោក​ជំរុញ​ឲ្យ​ស្ថាបត្យករ​មាន​ឆន្ទៈ ក្នុងការ​បញ្ចូល​រចនា​បទ​ខ្មែរ​ក្នុង​ផ្នែក​ខ្លះ​នៃ​សំណង់​អគារ ដែល​ខ្លួន​អនុវត្ត​គម្រោង​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​«​ស្ថាបត្យកម្ម សំណង់ អ​លន​ទ្រព្យ និង​ការគ្រប់គ្រង​សណ្ឋាគារ​» នៅ​ថ្ងៃទី​១៣​ខែតុលា លោក ជា សុផារ៉ា ថា កូន​ខ្មែរ​គួរ​មាន​មោទនភាព​នឹង​កេរដំណែល​វប្បធម៌ សិល្បៈ ដែល​បុព្វបុរស​បាន​បន្សល់ទុក​។​

​សូម​ស្ដាប់​ប្រសាសន៍ លោក ជា សុផារ៉ា ខាងក្រោម​នេះ​៖