​រដ្ឋាភិបាល​ទុក​ពីរ​​​​​​សប្តាហ៍​​​​​ឱ្យ​​​ជនស្វែង​រក​សិទ្ធិ​ជ្រកកោន​​វៀត​ណាម​​ចេញពី​កម្ពុជា

រយៈពេលជិត២ឆ្នាំចាប់តាំងពីការកើនឡើងលើកចុងក្រោយនៃជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា ចាប់ផើ្ដមឆ្លងដែនចូលមកក្នុងខេត្តរតនគិរី ដោយអះអាងថារត់គេចពីការធ្វើទុក្ខបុកម្នេញនៅប្រទេសវៀតណាម មន្ត្រីអន្តោប្រវេសន៍មួយរូបបានលើកឡើងកាលពីម្សិលមិញថា  ជនស្វែងរកសិទ្ធិជ្រកកោនដែលនៅសេសសល់ទាំង១៧០នាក់នៅរាជធានីភ្នំពេញមានពេលពីរសប្តាហ៍ដើម្បីវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បើមិនដូច្នោះទេនឹងប្រឈមការធ្វើបត្យាប័នដោយចាប់បង្ខំ។ ថ្វីបើកាលពីដំបូងរារាំងជនជាតិម៉ុងតាញ៉ាទាំងនេះមិនឱ្យចុះឈ្មោះជាជនភៀសខ្លួនក្ដី ក៏កាលពីខែមករា រដ្ឋាភិបាលបានប្រកាសថា ការអះអាងរបស់ក្រុមនេះអាចនឹងត្រូវបានវាយតម្លៃ។ ទោះជាយ៉ាងណា លោក កែម សារិន អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ទទួលបានឋានៈជាជនភៀសខ្លួនទេ។ លោកបានលើកឡើងអំពីអនុសញ្ញារបស់អង្គការសហប្រជាជាតិដែលកម្ពុជា បានចុះហត្ថលេខាទទួលស្គាល់ថា “យើងបានសម្ភាសជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ាទាំងនោះម្នាក់ម្ដងៗរយៈពេលពីរបីខែចុងក្រោយនេះ ហើយយើងបានវាយតម្លៃថា អ្នកទាំងនោះគ្មានសិទ្ធិទទួលបានការជ្រកកោណក្នុងប្រទេសទី៣នោះទេ  ពីព្រោះចម្លើយរបស់ពួកគេមិនអនុលោមតាមអនុសញ្ញាស្តីពីជនភៀសខ្លួន”។ លោកថ្លែងថា ក្រុមនេះត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសកម្ពុជា  តែអំឡុងដំណើរការចុះឈ្មោះប៉ុណ្ណោះ ហើយពេលនេះមានពេលពីរសប្តាហ៍ដើម្បីត្រឡប់ទៅវៀតណាមវិញ ហើយបើមិនដូច្នោះទេនឹងត្រូវចាប់បង្ខំបញ្ជូនទៅវិញ។ លោកបានបន្ថែមទៀតថា ”ជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ាទាំងនោះត្រូវតែចាកចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល២សប្ដាហ៍បន្ទាប់ពីការសម្រេចរបស់នាយកដ្ឋានអន្តោប្រវេសន៍នេះ។ ក្នុងករណីពួកគេមិនចាកចេញ យើងនឹងចាប់ខ្លួនពួកគេ ហើយបញ្ជូនទៅវៀតណាមវិញ” ហើយលោករំពឹងថា UNHCR ដែលជាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនឹងជួយដល់ការធ្វើបត្យាប័ននេះ។ លោកមានប្រសាសន៍ថា “ខ្ញុំជឿថា កាលពីមុន UNHCR ធ្លាប់ជួយបញ្ជូនជនជាតិម៉ុងតាញ៉ា មួយចំនួនត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីពួកគេបានបាត់បង់សិទ្ធិទទួលបានការជ្រកកោន ហើយខ្ញុំជឿថា UNHCR នឹងបញ្ជូនអ្នកទាំងនោះទៅវៀតណាមវិញក្នុងពេលឆាប់ៗនេះ ពីព្រោះយើងនឹងមិនអនុញ្ញាតឱ្យពួកគេស្នាក់នៅក្នុងប្រទេសកម្ពុជាទៀតទេ”។ ទោះជាយ៉ាងណា ពេលទាក់ទងតាមសារអេឡិចត្រូនិក លោកស្រី វីវៀន តាន មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់សម្រាប់ UNHCR លើកឡើងថា ខ្លួន “មិនដឹង” អំពីសេចក្ដីសម្រេចនេះទេ។ ការសម្រេចបណ្ដេញជនជាតិម៉ុងតាញ៉ាទាំងនេះហាក់ផ្ដល់សញ្ញាបញ្ចប់ផ្លូវដ៏វែងឆ្ងាយសម្រាប់ជនស្វែងរកសិទ្ធិជ្រកកោនដែលព្យាយាមតាំងលំនៅក្រៅប្រទេសវៀតណាម។ ជាក្រុមជនជាតិដើមភាគតិចដែលភាគច្រើនកាន់សាសនាគ្រិស្ត និងដែលរស់នៅប្រមូលផ្ដុំគ្នានៅតំបន់ខ្ពង់រាបភាគកណ្ដាលប្រទេសវៀតណាម  ជនជាតិម៉ុងតាញ៉ានិយាយថា ពួកគេបានរងការធ្វើទុក្ខបុកម្នេញជាទូទៅនិងការឃ្លាំមើលនៅក្នុងទឹកដីកំណើតរបស់ពួកគេ។ មនុស្សជាច្រើនអះអាងថា ក្រុមនេះត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែពួកគេកាន់ជើងសហរដ្ឋអាមេរិក  អំឡុងសង្គ្រាមឥណ្ឌូចិនលើកទី១។ ជនជាតិម៉ុងតាញ៉ាមួយក្រុមដំបូងមានគ្នា១៣នាក់ដែលបានឆ្លងដែនចូលក្នុងខេត្តរតនគិរី កាលពីចុងឆ្នាំ២០១៤ ត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់ប្រទេសហ្វីលីពីនកាលពីខែឧសភា បន្ទាប់ពីទទួលបានឋានៈជាជនភៀសខ្លួននៅរាជធានីភ្នំពេញ។ រហូតមកទល់ពេលនេះ ពួកគេមិនទាន់បានតាំងលំនៅថ្មីក្នុងប្រទេសទី៣ទេ។ ប៉ុន្តែអ្នកផ្សេងទៀតគ្មានសំណាងដូចនេះទេ។ ការកើនឡើងលើកចុងក្រោយនៃជនជាតិម៉ុងតាញ៉ា  បានចាប់ផ្ដើមភៀសខ្លួនមកប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៤ ដោយជនជាតិដើមភាគតិចចារា៉ាយដែលរស់នៅតាមបណ្ដោយព្រំដែនភាគឦសាន ផ្ដល់ជម្រកដល់ជនភៀសខ្លួនទាំងនេះ ខណៈនគរបាលរុករកពេញព្រៃ គំរាមចាប់ខ្លួន។ ពួកគេភាគច្រើនបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីដំណើរការសុំសិទ្ធិជ្រកកោនរបស់ខ្លួន ប៉ុន្តែយ៉ាងតិច៤៧នាក់ត្រូវនគរបាលចាប់ខ្លួនមុនពេលពួកគេដំណើរការពាក្យសុំ  ហើយបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ។ កាលពីខែមិថុនា មន្ត្រីវៀតណាមបានទៅសួរសុខទុក្ខជនជាតិម៉ុងតាញ៉ាទាំងនេះ ខណៈពួកគេកំពុងរង់ចាំដំណើរការសុំសិទ្ធិជ្រកកោនរបស់ពួកគេនៅក្នុងរាជធានីភ្នំពេញ  ដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យពួកគេវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ  ដោយធានាអះអាងចំពោះពួកគេថា […]

The post ​រដ្ឋាភិបាល​ទុក​ពីរ​​​​​​សប្តាហ៍​​​​​ឱ្យ​​​ជនស្វែង​រក​សិទ្ធិ​ជ្រកកោន​​វៀត​ណាម​​ចេញពី​កម្ពុជា appeared first on The Cambodia Daily.