ប្រធានាធិបតី​​ចិន ​មក​ទស្សនកិច្ច​នៅ​ប្រទេស​​​កម្ពុជា​​ជាមួយ​នឹង​ជំនួយ​

ប្រធានាធិបតីចិន ស៊ី ជីនភីង មិនមែនមកទស្សនកិច្ចនៅប្រទេសកម្ពុជាដោយដៃទទេ [ដោយគ្មានជំនួយ] នោះទេ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជាក្នុងឋានៈជាប្រមុខរដ្ឋកាលពីម្សិលមិញ លោកបានសន្យាផ្ដល់ជំនួយប្រមាណ២៣៧លានដុល្លារ លុបចោលបំណុលរដ្ឋជិត៩០លានដុល្លារ ផ្ដល់ជំនួយគាំទ្រយោធាជិត១៥លានដុល្លារ និងចុះកិច្ចព្រមព្រៀងថ្មីៗជាច្រើន។ បន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅពេលរសៀល ជាដំបូងលោក ស៊ី បានចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ នរោត្តម មុនីនាថ បន្ទាប់មកជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កិច្ចព្រមព្រៀងអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងអប់រំថ្មីៗជាច្រើន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក ស៊ី ថាការអភិវឌ្ឍរបស់កម្ពុជា “ប្រាកដជាមិនអាចកើតមានទេប្រសិនបើគ្មានសប្បុរសធម៌ពីមិត្តចិនរបស់យើងទេនោះ” នេះបើយោងតាមអ្វីដែលលោក  អៀង សុផាល្លែត ជំនួយការរបស់លោក ហ៊ុន សែន លើកឡើងក្នុងសន្និសីទក្រោយជំនួបនេះ។ ជំនួយការរូបនេះបានលើកឡើងទៀតថា ចំណែកឯលោក ស៊ី បានចាត់ទុកលោក ហ៊ុន សែន ជា “មិត្តមិនកែប្រែរបស់ចិន” ហើយបានសន្យាលុបចោលបំណុលជាង៨៩លានដុល្លារដែលកម្ពុជាជំពាក់ប្រទេសរបស់លោក។ លោកក៏បានសន្យាផ្ដល់ជំនួយឥតសំណង១០០លានយ័ន ឬជិត១៥លានដុល្លារសម្រាប់វិស័យយោធា អាហារូបករណ៍ថ្មីៗរាប់រយកន្លែង និងជំនួយជួសជុលប្រាសាទដែលផ្ដោតសំខាន់លើប្រាសាទព្រះវិហារ ជាប្រាសាទហិណ្ឌូបុរាណនៅជាប់ព្រំដែនថៃ ដែលបានក្លាយជាចំណុចស្នូលនៃវិវាទដ៏រ៉ាំរ៉ៃទាក់ទិនកម្មសិទ្ធិរបស់វា។ យោងតាមបញ្ជីរាយនាមកិច្ចព្រមព្រៀងដែលគេផ្ដល់ជូនអ្នកយកព័ត៌មានបង្ហាញថា […]

The post ប្រធានាធិបតី​​ចិន ​មក​ទស្សនកិច្ច​នៅ​ប្រទេស​​​កម្ពុជា​​ជាមួយ​នឹង​ជំនួយ​ appeared first on The Cambodia Daily.