Man Utd កាន់​តែ​ជួប​ឧបសគ្គ​ក្នុង​ការ​ប្រជែង​យក​កៅអី​ដើម្បី​ប្រកួត​ UEFA Champion League នៅ​រដូវ​កាល​ក្រោយ​បន្ទាប់​ពី​បរាជ័យ​យប់​មិញ

កាល​ពី​យប់​មិញ​ក្លឹប​ Manchester United បាន​បរាជ័យ​ដោយ​លទ្ធផល​ ០​ទល់​នឹង​១​ ក្រោម​ថ្វី​ជើង​របស់​ក្លឹប​ West Bromwich Albion ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Man Utd ជួប​បញ្ហា​តាំង​ពី​តង់​ទី​១​ដោយ​សារ​កីឡាករ​ Juan Mata ទទួល​បាន​កាត​ក្រហម​នៅ​នាទី​២៦​ ដែល​ឲ្យ​ក្លឹប​ Man Utd មាន​សមាជិក​ត្រឹម​តែ​១០​នាក់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ ។ ដូចនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ក្លឹប​ West Brom ដែល​មាន​សមាជិក​លើស​ម្នាក់​អាច​មាន​ឱកាស​វាយ​សម្រុក​រហូត​អាច​រក​គ្រាប់​បាល់​បាន​សម្រេច​នៅ​នាទី​៦៦​ដោយ​កីឡាករ​ Salomon Rondon ។

យ៉ាង​ណា​ក្រោយ​បរាជ័យ​លើក​នេះ​ធ្វើ​ឲ្យ​ Man Utd ចុះ​ពី​ចំណាត់​ថ្នាក់​ទី​៥​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៦​វិញ​ ។ ហើយ​លទ្ធផល​នេះ​កាន់​តែ​ធ្វើ​ Man Utd ពិបាក​ក្នុង​ប្រជែង​យក​ចំណាត់​ថ្នាក់​ទី​៤​ដើម្បី​មាន​ឱកាស​លេង​ UEFA Champion League នៅ​រដូវ​កាល​ក្រោយ​ ព្រោះ​ការ​ប្រកួត​នៅ​សល់​តែ​៩​ប្រកួត​ទៀត​ប៉ុណ្ណោះ​ ហើយ​ Man Utd នៅ​ត្រូវ​ជួប​ក្លឹប​កំពុង​ខ្លាំង​បច្ចុប្បន្ន​ដូចជា​ Man City , Tottenham Hortspur , និង​ Leicester City ជា​ដើម​ ។

អត្ថបទ ៖ វិចទ័រ

  • Man Utd កាន់​តែ​ជួប​ឧបសគ្គ​ក្នុង​ការ​ប្រជែង​យក​កៅអី​ដើម្បី​ប្រកួត​ UEFA Champion League នៅ​រដូវ​កាល​ក្រោយ​បន្ទាប់​ពី​បរាជ័យ​យប់​មិញ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ចំនេះដឹង
Tags: