តើ​ធ្លាប់​ដឹង​អត់​អ្នក​ណា​ខ្លះ​មាន​សិទ្ធ​បោះ​ឆ្នោត​ចំពោះ​បេក្ខភាព​ដែល​ត្រូវ​ឈ្នះ​ពាន FIFA Ballon d’or ?

ពានរង្វាន់ FIFA Ballon d’or គឺពានសម្រាប់ប្រគល់ឲ្យកីឡាករបាល់ទាត់ដែលលេងល្អបំផុតប្រចាំឆ្នាំហើយវាជាពានមួយដ៏ធំមួយក្នុងពិភពបាល់ទាត់ដែលកីឡាករជាច្រើនតែងតែប្រាថ្នាចង់បានពាននោះមកកាន់ក្នុងដៃ ។ តែយ៉ាងណាប្រិយមិត្តធ្លាប់ឆ្ងល់ទេថាអ្នកណាខ្លះជាអ្នកមានសិទ្ធិក្នុងការបោះឆ្នោតជ្រើសបេក្ខភាពឲ្យឈ្នះពាននេះដែរអត់ ?

តាមពិតចំពោះសមាសភាពដែលមានសិទ្ធបោះឆ្នោតបេក្ខភាពដែលឈ្នះពាន FIFA Ballon d’or នេះមាន ៖
– គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិ
– ប្រធានក្រុមរបស់ជម្រើសជាតិនីមួយៗ
– អ្នកកាសែតដ៏ល្បីមួយរូបពីប្រទេសនីមួយៗជុំវិញសកលលោក

គួរបញ្ជាក់ថាការបោះឆ្នោតនេះមាន៣ដំណាក់កាលដែលដំណាក់កាលដំបូងគឺជាការបោះឆ្នោតរើសបេក្ខភាពដែលល្អជាងគេចំនួន២៣រូប បន្ទាប់មកដំណាក់កាលទី២គឺរើសបេក្ខភាព៣រូបដែលល្អជាងគេ ខណៈចុងក្រោយគឺរើសបេក្ខភាពដែលល្អបំផុត១រូបចុងក្រោយដើម្បីក្លាយជាម្ចាស់ពាន FIFA Ballon d’or ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ធ្លាប់​ដឹង​អត់​អ្នក​ណា​ខ្លះ​មាន​សិទ្ធ​បោះ​ឆ្នោត​ចំពោះ​បេក្ខភាព​ដែល​ត្រូវ​ឈ្នះ​ពាន FIFA Ballon d’or ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:វីដេអូ
Tags: