លួច​ដាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដាន​អ្នក​ថែ​ទាំ​ម្ដាយ​របស់​ខ្លួន​ លទ្ធផល​​ឃើញ​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ

សម្រាប់អ្នកដែលមានទ្រព្យសម្បត្តិហើយគ្មានពេលមើលថែទាំឪពុកម្ដាយដែលចាស់ជរារបស់ខ្លួន តែងតែជួលអ្នកថែទាំ ឬឲ្យគាត់ទៅស្នាក់នៅមណ្ឌលថែទាំមនុស្សចាស់ ដើម្បីឲ្យមានអ្នកថែទាំពួកគាត់ ។ ប៉ុន្តែយើងមិនដឹងថាអ្នកថែទាំមនុស្សចាស់ទាំងនោះនឹងមើលថែទាំពួកគាត់បានដិតដល់យ៉ាងណានោះទេ។

ជាក់ស្ដែងដូចជាបុរសម្នាក់ដែលមានឈ្មោះថា Camille Parent ដែលបានបញ្ជូនម្ដាយរបស់ខ្លួនឲ្យទៅស្នាក់នៅមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងព្រោះខ្លួនគ្មានពេលទំនេរសម្រាប់មើលថែទាំគាត់ ម្យ៉ាងទៀតគាត់គិតថានៅមណ្ឌលថែទាំមនុស្សចាស់អាចនឹងមានបុគ្គលិកថែទាំមនុស្សចាស់ច្រើន ដែលមានបទពិសោធន៍ អាចមើលថែទាំម្ដាយរបស់គាត់បានដិតដល់។

ប៉ុន្តែនៅពេលដែលគាត់ទៅលេងម្ដាយម្ដងៗ គាត់តែងតែឃើញស្នាមជាំ ក៏ដូចជាស្នាមរលាត់នៅលើរាងកាយក៏ដូចជាមុខរបស់ម្ដាយរបស់គាត់។ បន្ទាប់មកគាត់ក៏សម្រេចចិត្តដាក់កាមេរ៉ាសុវត្ថិភាពដើម្បីតាមដានពីសកម្មភាពរបស់អ្នកថែទាំទាំងនោះ។ ប៉ុន្តែនៅពេលដែលគាត់ទស្សនាវីដេអូដែលបានថតពីកាមេរ៉ាសុវត្ថិភាពដែលបានដាក់ គាត់មានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អ្វីដែលគាត់បានឃើញក្នុងវីដេអូគឺបុគ្គលិកម្នាក់នៅកន្លែងថែទាំ បានយកក្រណាត់ដែលជូនសម្អាតលាមកដាក់ឲ្យម្ដាយរបស់គាត់ហិត និងបុគ្គលិកមួយចំនួនទៀតយកបន្ទប់នោះធ្វើរឿងមិនគប្បី។ ជាងនេះទៅទៀតបុគ្គលិកនៅទីនោះបានបណ្ដោយឲ្យអ្នកជំងឺដទៃចេញចូលបន្ទប់ស្រេចតែចិត្តទៀតផង។ អ្វីដែលកាន់តែហួសហេតុជាងនេះទៅទៀតគឺបុគ្គលិកម្នាក់បានបង្ខំម្ដាយរបស់គាត់ឲ្យស្លៀកកន្ទបទៀតផង។

បន្ទាប់មកគាត់ក៏បានទៅជួបនឹង CEO របស់មណ្ឌលថែទាំមនុស្សចាស់មួយនោះហើយបង្ហាញនូវវីដេអូដែលគាត់បានថតបានដោយកាមេរ៉ាសុវត្ថិភាព។ CEO បាននិយាយថាដោយផ្អែកទៅលើការស៊ើបអង្កេតជាបឋម វាជារឿងដែលមិនអាចទទួលយកបាននោះទេ។

នេះជាមេរៀនមួយសម្រាប់អ្នកដែលចង់ឲ្យឪពុកម្ដាយដែលចាស់ជរាទៅស្នាក់នៅមណ្ឌលចាស់ជរា ក៏ដូចជាដាស់តឿនទៅដល់បុគ្គលិកដែលជាអ្នកថែទាំងមនុស្សចាស់កុំឲ្យប្រព្រឹត្តិរឿងមិនគប្បីដូចនេះ ៕

ប្រភព ៖
ប្រែសម្រួលដោយ ៖ Mr DEE

  • លួច​ដាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដាន​អ្នក​ថែ​ទាំ​ម្ដាយ​របស់​ខ្លួន​ លទ្ធផល​​ឃើញ​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:កំសាន្ត
Tags: