មូលហេតុ​ចំបងៗ ដែល​នាំ​ឲ្យ​អ្នក ឧស្សាហ៍​អា​លែ​ក​ស៊ី​ច្រមុះ​

មូលហេតុ​ចំបងៗ ដែល​នាំ​ឲ្យ​អ្នក ឧស្សាហ៍​អា​លែ​ក​ស៊ី​ច្រមុះ​

​បញ្ហា​អា​លែ​ក​ស៊ី​នឹង​គ្រាប់​ធញ្ញជាតិ អាហារ​ជូរៗ និង​អាហារ​សមុទ្រ គឺជា​រឿង​មួយ​កើតមាន​ជា​ញឹកញាប់ រហូត​ដល់​ធ្វើឲ្យ​ស្បែកឡើង​កន្តួល​រមាស់ ក្រហម​ភ្នែក និងរ​មាស់​ទៀត​។ ប៉ុន្តែ មាន​មូលហេតុ​មួយចំនួន​តូច ដែល​នាំឲ្យ​មាន​អា​ការៈអាលែក​ស៊ី​ច្រមុះ ឬ​កណ្តាស់ នៅ​ពេល​អ្នក​ហិតក្លិន​អ្វីមួយ​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​មូលហេតុ នាំ​ឲ្យ​អាលែកស៊ី​ច្រមុះ​មួយចំនួន ដែល​អ្នក​គួរ​យល់​ដឹង​។​

អាកាសធាតុ​ប្រែប្រួល​ខ្លាំងពេក​
មែន​ហើយ ការឡើង​ចុះ​នៃ​សីតុណ្ហភាព អាច​នាំឲ្យមាន​បញ្ហា​អាលែកស៊ី​ច្រមុះ​កើតឡើង​បាន ទាំង​ក្តៅ​ពេក និង​ត្រជាក់​ពេក ទោះបីជា​ក្នុង​បន្ទប់​រយៈពេល​យូរ​ក៏ដោយ​។

ក្លិន​ទឹកអប់​
នៅពេល​យើង​និយាយ​អំពី​ក្លិន​ទឹកអប់ មិនមែន​មានន័យ​ចំពោះ​ទឹកអប់​តែមួយ​មុខ​នោះទេ តែ​ជា​ការនិយាយ​ទៅលើ​សារធាតុ​ទូទៅ ដែល​បង្ក​ជា​ភាពឈួល​ខ្លាំង​ដូចជា ឧបករណ៍​បន្សុតបរិយាកាស​ក្នុងបន្ទប់ ឬ​ទៀន​មាន​ក្លិនក្រអូប ក៏​អាច​នាំឲ្យ​មាន​អាការៈ​កណ្តាស់​ធ្ងន់ធ្ងរ​បានដែរ​។ ដូច្នេះ បើសិន​ជា​អ្នក​យល់ថា ខ្លួនឯង​មាន​បញ្ហា​បែបនេះ ហើយ​ក្នុង​ផ្ទះ​មាន​មូលហេតុ​របស់​វា​ទៀត​នោះ អ្នក​គួរតែ​ដោះស្រាយ​វា​បាន​ហើយ​។

ថ្នាំ​លាប​
មនុស្ស​ភាគច្រើន​មិន​បានដឹងថា សូម្បី​តែ​ក្លិន​របស់​ថ្នាំលាប​ក្រចក ក៏​អាច​នាំឲ្យ​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី និង​កណ្តាស់​ញឹកញាប់​ដែរ​។ ដូច្នេះ បើសិន​ជា​អ្នក​កំពុងតែ​លាបថ្នាំ​ផ្ទះ យក​ល្អ គួរតែ​ពាក់​ម៉ាស និង​ចៀសវាង​ការ​ចូល​ក្នុង​បន្ទប់​សិន លុះត្រាតែ​លែង​សូវ​មាន​ក្លិនថ្នាំ​លាប​នោះ​។

លម្អង​ផ្កា​
បើសិន​ជា​អ្នក​រស់នៅ កន្លែង​ដែល​មាន​ដំណាំ​រុក្ខជាតិ​ជុំវិញខ្លួន នោះ​អ្នក​អាច​ប្រឈម​ខ្ពស់ នឹង​អាកា​រៈក​ណ្តា​ស់​ហើយ ដោយសារ​តែ​លម្អងផ្កា​។​

ការ​បំពុលបរិយាកាស​
សារធាតុ​គីមី​ដែល​ចេញ​ពី​រោងចក្រ ឬ​ធូលី​ដី ដែល​ហោះ​ក្នុង​បរិយាកាស អាច​នាំ​ឲ្យ​មនុស្ស​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី​បាន នៅពេល​ស្រូប​ចូលទៅ​ក្នុង​សួត ជាពិសេស អ្នក​ដែល​ងាយ​ប្រតិកម្ម​តែម្តង​។ រោគសញ្ញា​ដំបូង របស់​ការ​ប្រតិកម្ម​អា​អា​លែ​ក​ស៊ី គឺ​ក្រហម​ភ្នែក​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី15 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។