ទស្សនា​រូបថត​​ដែល​ទទួល​បាន​ពាន​រង្វាន់​រូបថត​សត្វ​ដ៏​គួរ​ឲ្យ​អស់​សំណើច​ប្រចាំ​ឆ្នាំ ២០១៥

ជា​ធម្មតា​ការ​ថត​រូប​សត្វ​ព្រៃ​គឺ​សំដៅ​ទៅ​ការ​ថត​រូប​ពី​សកម្មភាព​សត្វ​​ព្រៃ​ដែល​មនុស្ស​ធម្មតា​ពិបាក​នឹង​ឃើញ​វា។

លោក​ Paul Joynson-Hicks ដែល​ជា​អ្នក​ថត​រូប​សត្វ​ព្រៃ​អាជីព​ម្នាក់​នៅ​ប្រទេស តង់ហ្សានី យល់​ឃើញ​ថា​រូបថត​សត្វ​ព្រៃ​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ដូចនេះ​នៅ​ឆ្នាំ​នេះ​លោក​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​​រូបថត​សត្វ​ដ៏​គួរ​ឲ្យ​អស់​សំណើច ( ) ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចូល​ចិត្ត​ថត​រូប​សត្វ​ព្រៃ​។

ដោយ​ការ​រៀប​ចំ​ពាន​រង្វាន់​ត្រូវ​បាន​ចូល​រួម​សហការ​ដោយ​អង្គការ​ឃ្លាំ​​​មើល​និង​ថែ​រក្សា​សត្វ​ព្រៃ​មួយ​ដែល​មាន​ឈ្មោះ​ថា Nomad Tanzania និង​មាន​ការ​ចូល​រួម​ឧបត្ថម​ពី​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដូចជា Natural High Safaris, Nikon UK, Kenya Airways និង One Vision Imaging ជាដើម។

ដើម្បី​ប្រកួត​ប្រជែង​​ក្នុង​កម្មវិធី​នេះ​អ្នក​ចូល​រួម​ត្រូវ​តែ​ថត​នូវ​សកម្មភាព​ដ៏​គួរ​ឲ្យ​អស់​សំណើច​របស់​សត្វ​ព្រៃ។ ក្នុង​នោះ​ដែរ​ មាន​រូប​ថត​ប្រមាណ​ជា​ 1,502 សន្លឹក​ដែល​បាន​មក​អ្នក​ថត​រូប​មក​ពី​ជាង ៥២ ប្រទេស​ជុំ​វិញ​ពិភព​លោក។ ជាលទ្ធផល​​អ្នក​ដែល​ទទួល​បាន​ជ័យលាភី​បាន​ទៅ​លើ​លោក Julian Rad ដែល​បាន​ថត​រូប​សត្វ​កណ្ដុរ​មួយ​ក្បាល​ជាមួយ​សកម្មភាព​ដូចជា​កំពុង​ប្រញាប់​ទៅ​កន្លែងណា​មួយ​ដោយ​លោក​ទទួល​បាន​រង្វាន់​ កាមេរ៉ា Nikon ថ្មី​មួយ​គ្រឿង​នឹង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស តង់ហ្សានី មួយ​សប្ដាហ៍។

ខាង​ក្រោម​នេះ​គឺ​រូប​ថត​ដែល​ត្រូវ​បាន​ជ្រើស​រើស​ និង​ទទួល​បាន​ពាន​រង្វាន់ Comedy Wildlife Awards​​​

Comedy Wildlife Photograhy Awards
1 នៃ 13

ប្រញាប់ឡើង ជិតឈ្នះហើយ (Rush Hour”)(Winner)

រូប​ថត​របស់​លោក Julian Rad

គ្មាននរណារក​ខ្ញុំ​ឃើញទេ “You Haven’t Seen Me...” (Silver Runner Up)
ឆ្កឹស​ជិតបានហើយ “Nearly got it” (Bronze Runner Up)

រូបថត​របស់​លោក Oliver Dreike

Sifaka ចេះរាំ "Dancing Sifaka"

រូបថត​របស់​លោក Alison Buttigieg

ហោះល្អមើលម្ល៉េះ Geronimo

រូបថតរបស់លោក Charlie Davidson

មករកនរណាគេ ? មានការអី?

រូបថតរបស់លោក Graham McGeorge

មិនមែនកំពុងតែសើចទេ គឺខ្ញុំកំពុងតែរមូលក្រពើ

រូបថតរបស់លោក Julie Hunt

ម៉ែអើយ! ជួយកូនផង

រូបថតរបស់លោក Marc Mol

សុំទោស តើខ្ញុំកំពុងបាំង​ផ្លូវលោកមែនទេ

រូបថត​របស់​លោក Megan Lorenz

តោះរាំតាំងហ្គោ

រូបថតរបស់លោក Tony Dilger

យប់​មិញ ខ្ញុំពិតជាធ្វើរឿងបែបនឹងពិតមែន ? នឹកមិន​ឃើញ​សោះ​ខ្ញុំ

រូបថតរបស់លោក Yuzuru Masuda

ហោះទៅហើយ ជួយទ្រផង

រូបថតរបស់លោក Julian Rad

លទ្ធផលចាប់ហ្រ្វាំងមុខ​បង្ខំពេក

រូបថត​របស់លោក Mohammed Alnaser

 

ប្រែសម្រួល ៖ ជលស័យ
ប្រភព ៖ gizmodo និង comedywildlifephoto

  • ទស្សនា​រូបថត​​ដែល​ទទួល​បាន​ពាន​រង្វាន់​រូបថត​សត្វ​ដ៏​គួរ​ឲ្យ​អស់​សំណើច​ប្រចាំ​ឆ្នាំ ២០១៥已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:វីដេអូ
Tags: