ប្តីម៉ៅស្វិតផ្តាំ​ប្រពន្ធកប់លុយទៅជាមួយពេលខ្លួនស្លាប់

នៅក្នុងរឿងនេះបុរសជាប្តីម្នាក់បានខិតខំប្រឹងប្រែងធ្វើការងារជាខ្លាំង និង ធ្វើ​ការ​លើស​ម៉ោង​ដើម្បី​រក​ប្រាក់​ចាយ​សម្រាប់​ខ្លួន​គាត់។ មនុស្ស​ទាំងអស់គ្នាបានប្តេជ្ញាចិត្តធ្វើការយ៉ាងលំបាកដើម្បីទ្រទ្រង់គ្រួសាររបស់ពួកគេ។ ហើយ​ភាគ​ច្រើន​ខំ​ប្រឹង​ប្រែង​ធ្វើការគ្រាន់តែដើម្បីបង់ថ្លៃហ្គាស និង ថ្លៃភ្លើងតែប៉ុណ្ណោះ។ មនុស្ស​ភាគ​ច្រើន​នៅ​តែ​ខំ​ប្រឹង​ប្រែង​សន្សំ​លុយ​ទុក​ទោះ​បី​ជាពួកគេចាស់ហើយក៏ដោយ។

មានពាក្យចាស់មួយតែងតែនិយាយថា នៅពេលដែលស្លាប់ទៅយើងមិនអាចយកអ្វីទៅតាមខ្លួននោះទេកុំថាឡើយលុយ។ ក៏ប៉ុន្តែបុរសម្នាក់នេះគឺពិតជាអាត្មានិយមពេកហើយចំពោះសំណូមពរដែលគាត់ចង់បានមុនពេលស្លាប់។ ពេលវេលាបាន​ដើរទៅមុខហើយប្តីរបស់គាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់និងខ្សោយទៅៗជាលំដាប់ ហើយនៅពេលដែល​គាត់​ជិត​ដាច់​ខ្យល់​ស្លាប់​បានឆ្លៀតផ្តាំប្រពន្ធគាត់អោយដាក់ប្រាក់របស់គាត់ទាំងអស់ទៅក្នុងមឈូសរួមជាមួយនឹងសាកសពរបស់គាត់។

ដោយហេតុតែបានសន្យាជាមួយប្តី នៅពេលជិតស្លាប់នាងក៏បានបំពេញបំណងតាមការសំណូមពររបស់ប្តីនាង​។ នៅពេល​​ដែល​ មឈូស​របស់​ប្តី​នាងជិតនឹងកប់ទៅហើយនោះ​នាង​បាន​ស្រែក​ហើយ​បង្អាក់​មួយ​សន្ទុះ​ដើម្បី​ដាក់​ប្រអប់​មួយ​ចូល​ហើ​យចាក់​សោរ។

មិត្តភ័ក្តរបស់នាងនិយាយជាមួយនាង “ខ្ញុំសង្ឃឹមថាឯងមិនល្ងង់ដល់ថ្នាក់ដាក់លុយគ្រប់កាក់គ្រប់សេនរបស់ប្តីឯង​ទៅ​ក្នុង​មឈូស​ជាមួយប្តីកំណាញ់ម៉ៅស្វិតរបស់ឯងនោះទេ”។ បន្ទាប់​មក​នាង​បាន​ឆ្លើយ​ជាមួយ​អ្វី​ដែល​មិត្តភក្តិ​របស់​នាង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង “ពិតហើយខ្ញុំបានធ្វើតាមសន្យាដែលបានសន្យាជាមួយគាត់មែន ខ្ញុំ​គឺជា​គ្រិស្ត​បរិស័ទ​ខ្ញុំ​មិន​អាច​កុហក​បាន​ទេ”។​
មិត្តរបស់គាត់បានសួរគាត់បញ្ជាក់ទៀតថា ពិតជាបានដាក់លុយទាំងអស់ទៅក្នុងមឈូសប្តីរបស់គាត់មែនរឺ? គាត់​បាន​ឆ្លើយ​ថា​ខ្ញុំពិតជាបានដាក់លុយទាំងអស់ទៅក្នុង មឈូសប្តីរបស់ខ្ញុំមែនដោយយកលុយរបស់គាត់ទាំងអស់​ទៅ​ដាក់​ក្នុង​គណនី​ធនាគាររបស់ខ្ញុំហើយខ្ញុំសរសេរសែកនូវចំនួនទឹកប្រាក់ទាំងអស់ដាក់ក្នុងមឈូសអោយគាត់។ វា​គឺ​​ជាគំនិតដ៏ប្រសើរមួយដែលមានផលប្រយោជន៏ទាំងសងខាងដោយគាត់មិនបាច់ក្បត់សន្យាជាមួយប្តីគាត់ ហើយ​គាត់​ក៏មិ​នល្ងង់ទៅកប់លុយចោលដែរ៕

ប្រែសម្រួលដោយ៖​ Ninja

ប្រភព៖

  • ប្តីម៉ៅស្វិតផ្តាំ​ប្រពន្ធកប់លុយទៅជាមួយពេលខ្លួនស្លាប់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:វីដេអូ
Tags: