​វិធី​ងាយៗ ក្នុង​ការបង្ការ​កុំឲ្យ កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​

​វិធី​ងាយៗ ក្នុង​ការបង្ការ​កុំឲ្យ កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​

​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ ច្រើន​តែ​បណ្តាលមកពី ជំងឺ​នៅក្នុង​ថង់ទឹកប្រមាត់​ផ្ទាល់​តែម្តង​។ នៅពេល​គ្រួស​កើត​ជា​រូបរាង វា​អាច​នឹង​មាន​ទំហំ​ច្រើន​ប្រភេទ​។ ដោយ​គ្រួស​ខ្លះ​តូច​ប៉ុន​គ្រាប់​ខ្សាច់​ធំ​មួយ និង​ខ្លះទៀត​ធំ រហូត​ដល់​ប៉ុន​គ្រាប់​កូន​ហ្គោល​ក៏មានដែរ​។

​បើសិន​អ្នក​ជា​មនុស្ស​ដែល​ប្រឈម​ខ្លាំង នឹង​ជំងឺ​នៅ​ថង់ទឹកប្រមាត់​មែន​នោះ ចូរ​ធ្វើយ៉ាងណា​ថែទាំ​សុខភាព​ឲ្យ​មែនទែន​។ អ្នក​អាច​ធ្វើ​ការផ្លាស់ប្តូរ របៀប​រស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ដើម្បី​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​នៅ​ថ្ងៃមុខ ដូចជា ៖

សម្រប​ខ្លួន​ទៅនឹង ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​សរសៃ​ខ្ពស់​
ជាតិ​ខ្លាញ់ ជាពិសេស​ខ្លាញ់ Saturated Fats ដែល​មាន​ក្នុង​សាច់ ប័រ និង​ផលិតផល​សត្វ​ផ្សេងៗ​ទៀត សុទ្ធតែ​ជាប់​ពាក់ព័ន្ធ នឹង​ការ​ធ្វើ​ទុក្ខ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ហើយ​។ ដូច្នេះ យក​ល្អ អ្នក​គួរតែ​ជ្រើសរើស​ប្រភេទ​ខ្លាញ់ Monounsaturated Fats ដូចជា​ប្រេង​អូ​លីវ ឬ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​មាន​ក្នុង​ត្រី​ជំនួស​វិញ​ទៅ​។ ចូរ​ញ៉ាំ​បន្លែ ផ្លែឈើ​ឲ្យបាន​ច្រើនៗ​ផង​។

អាច​ញ៉ាំ​គ្រឿង​ស្រវឹង​បាន​ខ្លះ​ដែរ​
ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​។ ប៉ុន្តែ គេ​ក៏​រកឃើញ​ទៀតថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង ប្រឈម​នឹង​ជំងឺមហារីក​សុដន់ លើ​មនុស្ស​ស្រី​ទៅវិញ​។ ជាមួយគ្នានេះដែរ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ជំងឺថ្លើម មិនគួរណា​ញ៉ាំ​គ្រឿង​ស្រវឹង​សោះឡើយ​។

ញ៉ាំ​កាហ្វេ​
ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​។ ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ អាច​ទៅ​ភ្ញោ​ចការ​កន្ត្រាក់រ​បស់ថង់​ទឹក​ប្រមាត់ និង​កាត់បន្ថយ​ភាព​ខាប់​របស់កូ​ឡេ​ស្តេ​រ៉ុល នៅក្នុង​ទឹកប្រមាត់​ទៀត​។

រក្សា​ទម្ងន់​ឲ្យនៅ​មានសុខភាព​
ដូច្នេះ អ្នក​គួរតែ​ធ្វើយ៉ាងណា ថែរក្សា​ទម្ងន់​ឲ្យនៅ​សម​សួន​ជានិច្ច​។ បើសិន​ជា​អ្នក​មិន​ច្បាស់​ថា គួរ​ធ្វើ​យ៉ាងណា ដើម្បី​សម្រក​ទម្ងន់​ទេនោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ទៅ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នកគ្រប់គ្រង ការប្រឈមមុខ​ខ្លួនឯង​បាន​ល្អ​ហើយ អ្នក​ក៏​អាច​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​ថង់​ទឹកប្រមាត់ និង​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បានដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី15 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។