ចិនចុះហត្ថលេខានូវទំហំសាច់ប្រាក់ ២៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ផ្តល់ឱ្យការកម្ចីទៅឱ្យបង់ក្លាដែសបន្ទាប់ពីចេញពីកម្ពុជាឆ្ពោះទៅប្រទេសនេះ

ចិន៖​ ប្រទេសចិន​ ចុះហត្ថលេខា​ ទៅលើប្រាក់កម្ចីទៅឱ្យបង់ក្លាដែស​ ដែលមានទំហំសាច់ប្រាក់​ រហូតទៅដល់​ ២៤ពាន់លានដុល្លារ​ កំឡុងពេល ដំណើរទស្សនកិច្ច​ របស់ប្រធានាធិបតី ស៊ី​ ជិនពីង​ (Xi Jinping)​ទៅកាន់ប្រទេសបង់ក្លាដែសនៅថ្ងៃសុក្រនេះ។ ​បន្ទាប់ពីការចាកចេញពីកម្ពុជាទៅ។ ​
ដំណើរទស្សនកិច្ច ​របស់លោកស៊ី ជីនពីង ​ ជាលើកដំបូងរយះពេល ​៣០ឆ្នាំទៅកាន់ ប្រទេសបង់ក្លាដែសនេះ​ គោលបំណងគឺដើម្បីជម្រុញ ​នៅក្នុងការចូលរួម ប្រទេសចិនក្នុង ​គម្រោមហេដ្ឋារចនាសម្ព័ន្ធ ​នៅពេលដែលប្រទេស​ បានជម្រុញឱ្យមានការវិនិយោគរបស់ខ្លួន​ នៅប្រទេសបង់ក្លាដែស​ ដែលជាប្រទេសមួយ​ ដែលត្រូវបានចិនចាត់ទុកថា​ ជាប្រទេសដែលមានសក្តានុពល​ ចំពោះប្រទេសរបស់ខ្លួន។​
ចំណែកឯប្រទេសប្រទេសជប៉ុនវិញ​ បានជួយប្រទេសឥណ្ឌា បានចូលរួមនៅក្នុង ​ប្រទេសបង់ក្លាដែស​ ដែលបានផ្តល់ឱ្យនូវហិរញ្ញវត្ថុ​ នូវអត្រាការប្រាក់ទាប​ ដើម្បីសាងសង់ កំពង់ផែ, ​ជាការប្រកួតប្រជែងឥទ្ធិពលរបស់ប្រទេសខ្លួន​ ឥណ្ឌាជាប្រទេស​ ដែលមានប្រជាជន ១៦០ លាននាក់ ​ដែលមាន​ទីតាំងស្ថិតនៅជូងសមុទ្រ Bengel។ ​ចំនែកចិនវិញ ​មានគម្រោង ​ដើម្បីធ្វើពាណិជ្ជកម្ម រហូតទៅដល់ ​២៥គម្រោង ​ទៅលើប្រ ទេសបង់ក្លាដែសផងដែរ៕​

ចិនចុះហត្ថលេខានូវទំហំសាច់ប្រាក់ ២៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ផ្តល់ឱ្យការកម្ចីទៅឱ្យបង់ក្លាដែសបន្ទាប់ពីចេញពីកម្ពុជាឆ្ពោះទៅប្រទេសនេះអត្ថបទដោយ៖ កញ្ញា
ប្រភព៖http://www.channelnewsasia.com