៣ចំណុចឈានដល់ការការពារស្នាមនៅលើស្បែក

        ការចៀសសវាងការកើតមុន ឬការរលាកផ្សេងៗ ដែលអាចនាំទៅរកការកើតស្នាម នៅលើស្បែកនោះគឺជារឿងមួយ ដែលពិបាកធ្វើខ្លាំងណាស់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកអាចការពារកុំឲ្យ មានស្នាមខ្មៅ ឬស្នាមផ្លែសាច់លើស្បែក របស់អ្នកបាន តាមវិធីងាយៗខាងក្រោមៈ១. កុំកេះ ឬអេះ៖ ព្យាយាមចៀសវាងការញេច កេះមុនឬស្នាមកន្ទួលពីសត្វល្អិតខាំ ព្រោះងាចបង្កឲ្យកើតបញ្ហាដែលកាន់តែធំឡើងបាន។២. ការពារស្បែក៖ ប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិត SPF ១៥ ឡើងទៅជាប្រចាំរាល់ថ្ងៃ និងគួរលាបវាបន្ថែម ក្នុងចន្លោះពេលថ្ងៃ ដើម្បីការពារការកើតអុជខ្មៅ ឬស្នាំដំបៅក្លាយនាពេលអនាគត។៣ .កុំខាត់ស្បែកខ្លាំងៗពេក៖ ការខាត់ស្បែកខ្លាំងៗពេក ឬប្រើក្រែមខាត់ស្បែក ដែលមានជាតិគ្រាប់ៗ និងមុតស្រួចពេក អាចធ្វើឲ្យកើតស្នាមកឆូត ឬរបួសជុំវិញក្បាលមុនរហូត ធ្វើឲ្យការរលាក រាលដាលធ្ងន់ធ្ងរ។
៣ចំណុចឈានដល់ការការពារស្នាមនៅលើស្បែក
អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com