រឿង “កូន​ស្រី​កំព្រា​ម្ដាយ​នឹង​ឪពុក​កំសត់​”

រូបតំណាង

នេះ​ជា​រឿង​ពិត​របស់​កូន​ស្រី​ម្នាក់​ដែល​ជា​ក្មេង​កំព្រា​ម្ដាយ​តាំង​ពី​អាយុ​ប្រាំ​ឆ្នាំ​ដែល​បាន​រស់​នៅ​ជា​មួយ​ឪពុក​របស់​នាង​។ នាង​ធំ​ឡើង​ដោយ​ការ​ស្រលាញ់​ថ្នាក់​ថ្នម​ពី​ឪពុក​របស់​នាង​។ នាង​ជា​ក្មេង​ឆ្លាត​ណាស់​ដែល​ជា​ហេតុ​ធ្វើ​អោយ​ឪពុក​របស់​នាង​ស្រលាញ់​នឹង​មាន​មេត្តា​ចំពោះ​នាង​។ គាត់​ដើរ​តួរ​ជា​ឪពុក​ផង​ជា​ម្ដាយ​ផង​ ទាំង​ម្ហូប​ញ៉ាំ បោក​ខោអាវ​ ទាំង​ឈុត​ក្នុង​ ឈុត​ក្រៅ​ព្រម​ទាំង​រក​ស៊ី​ចិញ្ចឹម​នាង​ទៀត​ ប៉ុន្តែ​ឪពុក​កំសត់​ម្នាក់​នេះ​មិន​ដែល​រអ៊ូ​មិន​ដែល​ចង់​អោយ​កូន​ធ្វើ​អ្វី​នោះ​ទេ សុំ​ត្រឹម​តែ​ម៉្យាង​អោយ​កូន​ទៅ​រៀន​ ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់​នៅ​ក្នុង​សង្គម​នេះ​ ក្ដី​សង្ឃឹម​របស់​ឪពុក​ម្នាក់​នេះ​។

 

តែ​ពេល​ដែល​នាង​ពេញ​វ័យ​នាង​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​នាង​បាន​ទៅ​សេព​គប់​មនុស្ស​មិន​ល្អ​មិត្ត​មិន​ល្អ​ជា​ហេតុ​នាំ​អោយ​នាង​ដើរ​ផ្លូវ​ខុស​។ ក្នុង​វ័យ​ដប់​ប្រាំបី​ឆ្នាំ​នាង​បាន​សុំ​ប៉ា​របស់​នាង​ទៅ​រៀន​បន្ត​នៅ​ទីក្រុង​ភ្នំពេញ​។ដោយ​ហេតុ​ស្រលាញ់​កូន​ចង់​អោយ​កូន​រៀន​បាន​សាលា​ល្អ​គាត់​ក៏​ព្រម​អោយ​កូន​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ទ្រូង ដោយ​សង្ឃឹម​ជាប់​ជា​និច្ច​ថា​ កូន​ស្រី​កំព្រា​ម្ដាយ​នឹង​បាន​អនាគត​ល្អ​។ តែ​ផ្ទុយ​ទៅ​វិញ​កូន​ស្រី​កំព្រា​ម្ដាយ​មិន​បាន​ដូច​ឪពុក​កំសត់​គិត​នោះ​ទេ​ នាង​បែរ​ជា​មិន​ចូល​រៀន​គិត​តែ​ពី​ដើរ​លេង​ជា​មួយ​សង្សារ​ហូត​ បង់​ចិត្ត​ បង់​ប្រាណ​ដែរ​ឪពុក​ខំ​ថែទាំ​តាំង​ពីរ​តូច​មក​។

លុយ​ដែល​ឪពុក​ផ្ញើ​អោយ​នាង​បែរ​ជា​យក​ ទៅ​ចិញ្ចឹម​សង្សារ​ ប៉ាវ​ពួក​ម៉ាក​ ដើរ​លេង​ចូល​ក្លឹប​ រហូត​ដល់​លង់​ខ្លួន​សេព​គ្រឿង​ញៀន​ ដោយ​មិន​ដឹង​ទេ​ថា​ឪពុក​នៅ​ខេត្ត​ខំប្រឹង​រក​ស៊ី​ប៉ុន​ណា​​ហើយ​ឪពុក​កំសត់​ម្នាក់​នោះ​ថែម​ទាំង​ដើរ​អួត​ប្រាប់​គេ​ថា​កូន​គាត់​រៀន​ពូកែ​ណាស់​ គាត់​សង្ឃឹម​ថា​គាត់​នឹង​លែង​លំបាក​នៅ​ថ្ងៃ​ណា​មួយ​។ តែ​មាន​គេ​ទៅ​លេង​ភ្នំពេញ​ឃើញ​កូន​គាត់​ដើរ​លេង​ប៉ោឡែ​ មិន​ដូច​គាត់​និយាយ​ទេ។ ហើយ​គេ​ក៏​បាន​យក​រឿង​នឹង​ទៅ​ប្រាប់​គាត់​ តែ​គាត់​បែរ​ជា​មិន​ជឿ​ថែម​ទាំង​ស្ដី​បន្ទោស​គេ​ថា​មើល​ងាយ​កូន​គាត់​ រហូត​ឈ្លោះ​ប្រកែក​ជា​មួយ​គេ​គ្រប់​គ្នា​។ ថ្ងៃ​មួយ​គាត់​ក៏​បាន​ទៅ​ភ្នំពេញ​ដោយ​មិន​អោយ​កូន​គាត់​ដឹង​។ ពេល​ទៅ​ដល់​គាត់​គោះ​ទ្វា​កូន​ស្រី​ឡើង​យូរ​ទម្រាំ​នាង​បើក​ទ្វា​។

 

ឧ ពុទ្ធោ……!ព្រះ​ជា​ម្ចាស់​ជួយ​….កូន​ស្រី​របស់​គាត់​ដើរ​មក​ពាក់​សំលៀក​បំពាក់​សិចស៊ី​ដែល​គាត់​មិន​ដែរ​ឃើញ​ ហើយ​នាង​ស្គម​ភ្នែក​ខ្មៅ​ធ្វើ​អោយ​គាត់​ស្ទើរ​គាំង​ស្មារតី​ ​ភ្លាម។

នាង​សួ​ឪពុក​ទាំង​ភ័យ​ភ្លាម​ថា «ប៉ា!​មក​ធ្វើ​អី»   ឪពុក​នាង​ចូល​ក្នុង​និយាយ «ប៉ា​នឹក​កូន​ពេក»  កូន​ស្រី​ក៏​ស្រែក​ខ្លាំងៗ​ ដាក់ ឪពុក​  ពេល​ឪពុក​រក​បើក​ទ្វា​បន្ទប់​របស់​នាង​ថា​ «ប៉ា​ឯង​មក​មិច​មិន​ប្រាប់​!» នាង​រុញ​ឪពុក​ចំណាស់​យ៉ាង​ខ្លាំង​។   ឪពុក​សួរ​ថា​ «ក្នុង​នឹង​មាន​អី?» រួច​គាត់​ក៏​បើក​ទ្វា​ភ្លាម​តែ​អ្វី​ដែល​គាត់​ឃើញ​ធ្វើ​អោយ​គាត់​ងងឹត​មុខ​ចង់​ភ្លាម​!គាត់​លាន់​មាត់​ «ពុទ្ធោ!កូន​ប៉ា​កូន​ដូច​គេ​និយាយ​មែន​!កូន​ជក់​គ្រឿង​ញៀន​» ហើយ​គាត់​ក៏​ស្រក់​ទឹក​ភ្នែក​តក់​ៗតែ​កូន​ស្រី​បែរ​ជា​ស្ដី​មក​វិញ​ «ខ្ញុំ​អផ្សុក​ពេក​ប៉ា​ឯង​កុំ​ធ្វើ​ដូច​រឿង​ធំ​ពេក​!ប៉ា​ឯង​ទៅ​វិញ​ទៅ​» ឪពុក​យំ​អង្វរ​កូន​ «កូន​អាណិត​ប៉ា​! កូន​ឈប់​ទៅ​ណា​កូន​» តែ​កូន​ស្រី​ស្រែក​សម្លត់មក​វិញ​ថា​ «ប៉ា​ឯង​កុំ​មក​ខ្វល់​!ធុញ​ណាស់​បើ​និយាយ​មិន​ស្ដាប់​គ្នា​មិន​បាច់​ជួប​មុខ​កូន​ទៀត​ទេ​» ហើយ​ក៏​រត់​ចេញ​ពី​ផ្ទះ​។

ឪពុក​ក៏​រត់​តាម​កូន​ស្រែក​តាម​កូន​ «កូន​ប៉ា​មក​វិញ​មក​កូន​កុំ​ទៅ​ណា​ចោល​ប៉ា​» តែ​កូន​គាត់​បាន​រត់​ឡើង​ម៉ូតូ​ឌុប​បាត់​ទៅ​ហើយ​!ដោយ​គាត់​មាន​ជំងឺ​បេះដូង​ផង​ធ្វើ​អោយ​គាត់​គាំង​ដួល​ភ្លាម​ៗ ព្រោះ​តក់​ស្លុត​ពេល​ឃើញ​កូន​បែប​នេះ​។ ពីរ​អាទិត្យ​ដែល​កូន​ស្រី​រត់​មក​នៅ​ផ្ទះ​សង្សារ​របស់​នាង​ដោយ​គិត​ថា​គេ​ស្មោះ​ តែ​ខុស​ទាំង​ស្រុង​ក្រោយ​ពី​នាង​អស់​លុយ​នឹង​អស់​របស់​ពី​ខ្លួន​សង្សារ​នាង​ក៏​ប្ដូរ​ចរឹក​ភ្លាម​គេ​ទុក​នាង​ចោល​ម្នាក់​ឯង​ហើយ​ដៀល​នាង​គ្រប់​សព្វ​ដូច​នាង​មិន​មែន​មនុស្ស​នឹង​បាន​ដេញ​នាង​ចេញ​ពី​ផ្ទះ​យ៉ាង​គ្មាន​អាសូរ​។ កូន​ស្រី​រហ៊ូ​យំ​យ៉ាង​ខ្លាំង​អ្វី​ដែល​នាង​នឹក​ឃើញ​មុន​គេ​កឺ​ឪពុក​ដ៏​សែន​កំសត់​របស់​នាង​។ នាង​មិន​ហ៊ាន​តេ​ទូរស័ព្ទ​មិន​ហ៊ាន​ទៅ​ផ្ទះ​ជួល​ឬ​ស្រុក​កំណើត​ទេ​ព្រោះ​នាង​ខ្មាស​គេ​ហើយ​ខ្លាច​ឪពុក​នាង​ខឹង​មិន​ចង់​ជួប​មុខ​នាង​។ ដើរ​ផង​គិត​ផង​អស់​ជា​ច្រើន​ម៉ោង​មេឃ​ក៏​កាន់​តែ​យប់​នាង​ក៏​ដាច់​ចិត្ត​តេ​ទូរស័ព្ទ​ឈ្នួល​ទៅ​រក​ឪពុក​នាង​។តេ​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល​។

នាង​ក៏​ដាក់​ចុះ​តែ​លេខ​នឹង​ក៏​តេ​មក​វិញ​ភ្លាម​នាង​លើក​តែ​មិន​និយាយ​តែ​អ្នក​និយាយ​មិន​មែន​ជា​ប៉ា​របស់​នាង​ទេ​ជា​មនុស្ស​ស្រី!គេ​និយាយ​«អាឡូ!អ្នក​ណា​គេ​នឹង​?» ខ្ញុំ​ក៏​និយាយ​ «អ្នក​ណា​គេ​នឹង​»​ គេ​និយាយ​«ខ្ញុំ​ជា​គ្រុ​ពេទ្យ​មើល​ថែ​ម្ចាស់​ទូរស័ព្ទ​!ម្ចាស់​ទូរស័ព្ទ​គាត់​ឈឺ​ធ្ងន់​អាការៈ​ជំងឺ​បេះ​ដូង!ឥលូវ​គាត់​នៅ​មន្ទីរ​ពេទ្យ​!មាន​ការ​អី​មែន​ទេ​ជា​ញាតិ​ម្ចាស់​ទូរស័ព្ទ​​ឬ​មិន​មែន​?»កូន​ញ័រ​ពេញ​ខ្លួន​ទឹក​ភ្នែក​ស្រក់រហាម​និយាយ​ទាំង​ឈឺ​ចាប់​ក្នុង​ចិត្ត​ថា​«ខ្ញុំ​ជា​កូន​គាត់​!ពេល​នេះ​គាត់​នៅ​បន្ទប់​ណា​»ក្រោយ​ពី​ពេទ្យ​ប្រាប់​ហើយ​នាង​ក៏​ទៅ​រក​នាង​ភ្លាម​។ពេល​ទៅ​ដល់​ភ្លាម​នាង​ចង់​តែ​យក​កាំបិត​សម្លាប់​ខ្លួន​ឯង​ពេល​ឃើញ​ឪពុក​នាង​ដេក​ស្ដូក​ស្ដឹង​លើ​គ្រែ​ពេទ្យ​យ៉ាង​ស្គម​ស្គាំង​នាង​ដើរ​ទៅ​ជិត​គ្រែ​ទៅៗ​មួយ​ជំហាន​ៗនាង​ចង់​តែ​ចាក់​ខ្លួន​ឯង​អោយ​ងាប់​។នាង​ខ្ទប់​មាត់​និយាយ​«ប៉ា!កូន​មក​វិញ​ហើយ​ប៉ា​»និយាយ​តែ​ប៉ុន​នឹង​ទន់​ជង្គង់​ដួល​ជិត​មាត់​គ្រែ​ខ្ទប់​មាត់​យំ​ខ្លាំង​ៗ។

ប៉ា​នាង​ក៏​ភ្ញាក់​បើក​ភ្នែក​ឃើញ​កូន​ស្រី​សំណប់​ក៏​លើក​ដៃ​អង្អែល​ក្បាល​កូន​ដែល​កំពុង​យំ​ធ្វើ​អោយ​នាង​ភ្ញាក់​មើល​មុខ​ឪពុក​កាន់​តែ​យំ​ខ្លាំង​ទៀត​។ឪពុក​សួរ​ខ្សោយ​«យំ​ធ្វើអី​កូន​ប៉ា​មាន​កើត​អី​ណា​កូន​ស្រី​ប៉ា»នាង​និយាយ​បណ្ដើរ​យំ​បណ្ដើរ​ថា​«សូម​ទោស​ប៉ា​!កូន​សូម​ទោស​»នាង​និយាយ​តែ​ពាក្យ​សូម​ទោស​រហូត​ធ្វើ​អោយ​ឪពុក​ស្រក់​ទឹក​ភ្នែកនិយាយ​«មិន​អី​ទេ​កូន​!មិន​ហួស​ពេល​ទេ​កូន​ស្រី​ប៉ា​!ប៉ា​ស្រលាញ់​កូន​ណាស់​ប៉ា​ម្នាក់​នេះ​ក៏​អត់​អោន​កូន​ជា​និច្ច​»​នាង​រំភើប​ផង​យំ​ខឹង​ខ្លួន​ឯង​ផង​ហើយ​និយាយ​«កូន​ស្រលាញ់​ប៉ា​ណាស់!​ជាតិ​នេះ​កូន​អភ័ព្វ​អត់​ម៉ែ​ដូច​គេ​តែ​កូន​មាន​សំណាង​ណាស់​ដែល​បាន​ប៉ា​ដូច​ជា​ប៉ា!​ប៉ា​ជា​ព្រះ​ពិត​ៗ​ប៉ា​តែង​ប្រណី​សម្រាប់​កូន​!កូន​ខុស​ហើយ​ប៉ា​អោយ​កូន​សូម​ទោស​!សុំ​អោយ​កូន​អាក្រក់​ម្នាក់​នេះ​បាន​កែ​ខ្លួន​ជា​ថ្មី​ផង​!សុំ​អោយ​កូន​បាន​មើល​ថែ​ប៉ា​ផង​ណា​ប៉ា​ណា!!!​»នាង​និយាយ​បណ្ដើរ​លើ​ដៃ​សំពះ​ឪពុក​បណ្ដើរ​ធ្វើ​អោយ​ឪពុក​ញញឹម​ទាំង​ភ្នែក​«បាទ​កូន​!យើង​មាន​តែ​ពីរ​នាក់​ឪកូន​បើ​មិន​អោយ​កូន​មើល​ប៉ា​តើ​អោយ​អ្នក​ណា​មើល​ថែ​ប៉ា​កូន​ឆ្កូត​»នាង​ក៏​ញញឹម​ដោយ​ក្ដី​រំភើប​។

ក្រោយ​ពី​បាន​មើល​ថែ​ឪពុក​ជា​ច្រើន​ថ្ងៃ​ឪពុក​ក៏​បាន​ផូរ​ស្បើយ​ឡើង​ហើយ​ក៏​ចេញ​ពី​មន្ទីរពេទ្យ​វិល​ត្រឡប់​មក​ស្រុក​កំណើត​។ទៅ​ដល់​ចាក់​សោរ​ចូល​ផ្ទះ​ភ្លាម​ឪពុក​ក៏​អង្គុយ​សម្រាក​ព្រោះ​អស់​កម្លាំង​។កូន​ស្រី​ក៏​លុត​ជង្គង់​ចំពោះ​មុខ​ឪពុក​របស់​ខ្លួន​ធ្វើ​អោយ​ឪពុក​ភាំង​ហើយ​នាង​ក៏​អោន​ក្បាល​លើក​ដៃ​សំពះ​បាត​ជើង​ឪពុក​ទាំង​ញញឹម​។ឪពុក​ក៏​លើក​កូន​ឡើង​និយាយ​«កូន​ធ្វើ​អី​កូន​»  កូន​ស្រី​ញញឹម​«អោយ​កូន​បាន​សំពះ​សូម​ទោស​ព្រះ​របស់​កូន​ផង​ប៉ា!កូន​សូម​សន្យា​កូន​មិន​ធ្វើ​អោយ​ប៉ា​ពិបាក​ដូច​មុន​ទៀត​ទេ​»គ្រាន់​តែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​របស់​កូន​ស្រី​ធ្វើ​អោយ​ឪពុក​ស្រក់​ទឹក​ភ្នែក​ដោយ​ក្ដី​រំភើប​នឹង​កូន​របស់​ខ្លួន​ទោះ​កូន​ខុស​ប៉ុណ្ណា​ខុស​ប៉ុន្មាន​ដង​តែ​ត្រូវ​ចង​ចាំ​ថា​គ្រប់​អ្នក​មាន​គុណ​ទាំង​អស់​តែង​អភ័យ​ទោស​ដល់​កូន​គ្រប់​គ្នា​សុំ​អោយ​តែ​កូន​ចេះដឹង​កំហុស​របស់​ខ្លួន​។

ដូច្នេះ​បើ​អ្នក​អាន​អាន​ប្រលោម​លោក​មួយ​នេះ​សូម​ចាំ​ថា​មនុស្ស​យើង​ខុស​មិន​ថា​ខុស​ប៉ុណ្ណា​ក៏​អាច​កែ​បាន​មិន​ថា​ប្រុស​មិន​ថា​ស្រី​សូម​កុំ​អោយ​អ្វីៗ​ហួស​ពេល​ពេល​ដែល​ពួក​លោក​ទាំង​ពីរ​មិន​បាន​ឃើញ​នៅ​ការ​ដឹង​ខុស​របស់​យើង​។គ្មាន​អ្នក​ណា​ស្រលាញ់​យើង​ស្មើ​គ្រួសារ​យើង​ទេ។

ដោយ ៖ 

  • រឿង “កូន​ស្រី​កំព្រា​ម្ដាយ​នឹង​ឪពុក​កំសត់​”已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:វីដេអូ
Tags: