បើក​​ឆាក​វគ្គ​ជម្រុះ​ AFF Suzuki Cup ​ល្ងាច​នេះ​ក្រុម​ណាខ្លះ​យក​បាន​បី​ពិន្ទុ​?

​ការ​ប្រកួត​​​វគ្គ​ជម្រុះ​ AFF Suzuki Cup ​​​បាន​មក​ដល់​​ហើយ​ សម្រាប់​ល្ងាច​នេះ​មាន​ចំនួន​ពីរ​គូ​ នឹង​ធ្វើ​ការ​ប្រកួត​គ្នា​ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ទាំង​ពីរគូ​​ និង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ​ផង​ដែរ។ ​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ថា​តើ​ល្ងាច​នេះ​ក្រុម​ណា​ខ្លះ​យក​បាន​ ៣​ពិន្ទុ​មុន​គេ?

 

​បើ​តាម​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​នៃ​​ប្រទេស​ទាំង​ ៤​​ក្នុង​សន្និសីទ​ការ​សែត​​បាន​​ឲ្យ​ដឹង​ថា​  ​ក្រុ​មនៃ​ប្រទេស​របស់​ពួក​លោក​​សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ដណ្ដើម​កៅអី​មួយ​នេះ​​។

 

តារាង​កម្មវិធី​ប្រកួត​

ថ្ងៃ​ខែ​ឆ្នាំ​

ក្រុម​

ប៉ះ​

ក្រុម​

ម៉ោង​

ទីលាន​

១៥/១០/១៦​

ប្រ៊ុយណេ​

ប៉ះ​

ទីម័រខាងកើត​

:៣០​

ពហុ​កីឡដ្ឋាន​ជាតិ​

កម្ពុជា​

ប៉ះ​

ឡាវ​

:៣០​

ពហុ​កីឡដ្ឋាន​ជាតិ

បើក​​ឆាក​វគ្គ​ជម្រុះ​ AFF Suzuki Cup ​ល្ងាច​នេះ​ក្រុម​ណាខ្លះ​យក​បាន​បី​ពិន្ទុ​?

 

សូម​បញ្ជាក់​ថា ​ប្រទេស​ណា​ដែល​មាន​ពិន្ទុ​លើស​គេ​ក្នុង​វគ្គ​ជម្រុះ​នេះ នឹង​ទទួល​បាន​សិទ្ធិ​ទៅ​ចូល​រួម​ប្រកួត​វគ្គ​ចែក​ពូល​នៃ​ពាន​រង្វាន់​ខាង​លើ​​​ ដែល​ស្ថិត​នៅ​ពូល​ B ​ជាមួយ​ប្រទេស​ មីយ៉ាន់ម់ា ម៉ាឡេស៊ី និង​វៀតណាម​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​