មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​៤​ឆ្នាំ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​ស្ថាប័ន​កំពូលៗ​​ជា​ច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា នេះ ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហនុ គម្រប់​ខួប ៤​ឆ្នាំ​នៃ​ថ្ងៃ​សោយ​ទិវង្គត​របស់​ព្រះអង្គ នា​ព្រះ​បរម​រូប នៅ​ក្បែរ​វិមាន​ឯករាជ្យ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ទេ។

ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។ រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​តុលា រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​គម្រប់​ខួប​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះ​បរម​រតន​កោដ្ឋ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ជុំវិញ​ព័ត៌មាន​នេះ....

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

  • មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​៤​ឆ្នាំ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ក្នុងស្រុក