រឿងរ៉ាវ​លំអិត​ក្នុង​ហេតុ ការណ៍​១​គ្រួសារ​៣​នាក់​ ស្លាប់​ដោយ​សារ​ឡាន​ បុក​ក្នុង​ផ្ទះ​​​

រឿងរ៉ាវ​លំអិត​ក្នុង​ហេតុ ការណ៍​១​គ្រួសារ​៣​នាក់​ ស្លាប់​ដោយ​សារ​ឡាន​ បុក​ក្នុង​ផ្ទះ​​​

ខេត្តពោធិ៍សាត់៖ ដោយសារតែសារធាតុគ្រឿងស្រវឹងក្នុងខ្លួន របស់បុគ្គលម្នាក់ បានធ្វើឲ្យរង្វង់គ្រួសារមួយដែលមិនដឹង ខ្លួនក្លាយទៅជាសោកនាដកម្មក្នុងមួយប៉ព្រិចភ្នែកគឺស្លាប់ទាំង៣នាក់ ខណៈដែលកំពុងលក់ដូរក្បែរចិញ្ចើមផ្លូវ ហើយត្រូវជន ស្រវឹងស្រាខ្លាំងរូបនោះ បើករេចង្កូតឆ្លងទ្រូងផ្លូវជាតិខាងឆ្វេង ដៃមកដល់ទាមតូបកំពុងលក់ដូរមកបុកចំបណ្ដាលឲ្យស្លាប់ ។ ក្នុងហេតុការណ៍នេះ បើកុំតែបានគេផ្ដាច់ប្រព័ន្ធចរន្តអគ្គិសនី ទាន់ កុំអីបង្កទៅជាអគ្គិភ័យឆេះផ្ទះពលរដ្ឋដោយសារផ្ទុះ ហ្គាស៍រថយន្តថែមទៀត ។

បើយោងតាមការចុះផ្សាយរបស់ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតមានឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅខាងកើតស្ពានថ្ម ស្ទឹងពោធិ៍សាត់ ក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយជនបង្កក៏ត្រូវចាប់បានភ្លាមៗដែរ។

ក្នុងឧប្បត្តិហេតុដែលផ្ដើមចេញពី ជនបង្កដោយសារធាតុស្រវឹងនេះ ត្រូវបានលោក ម៉ោញ កត្ដាផល ដែលជាសាក្សីឃើញ ក្នុងហេតុការណ៍បានប្រាប់ដឹងថា គ្រួសារក្រីក្រមួយដែលត្រូវ ជាកូនលោកប្រធានភូមិស្ពានថ្មនេះតែម្ដង បាននាំប្រពន្ធកូន មកជួលផ្ទះគេនៅអែបចិញ្ចើមផ្លូវជាតិលេខ៥ ដើម្បីប្រកបមុខ របរលក់ដូរតិចតួចគួបផ្សំជាមួយនិងប្ដីជាអ្នកប៉ះកង់ម៉ូតូចិញ្ចឹមជីវិត។

ដោយមុនពេលកើតហេតុ ប្រពន្ធជនរងគ្រោះបានចេញពីក្នុង ផ្ទះហើយបីកូនស្រីអាយុ៩ខែ មកដាក់ឲ្យប្ដីមើល និងលក់ដូរផង ជាមួយបងស្រីរបស់នាង ដោយនាងដើរចូលទៅយកឆ្នាំង សាកទូរស័ព្ទមកសាក។ ពេលប្រពន្ធជនរងគ្រោះទើបដើរ ផុតតិចដល់មាត់ទ្វារ ក៏មានរថយន្តប្រភេទបាឡែនមួយគ្រឿង ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2W.84-15 ដែលគេដឹងថា បានចេញពីហាងមួយកន្លែង បើកបរដោយមានសារធាតុ ស្រវឹងជាប់ខ្លួនមកបុកពេញទំហឹង បណ្ដាលឲ្យបុរសជាប្តីនិង កូនស្រីរួមទាំងបងថ្លៃស្រីកំពុងលក់ដូរក្បែរខ្លួនស្លាប់ទាំង៣ភ្លាមៗនៅកន្លែង ខណៈដែលប្រពន្ធ ជនរងគ្រោះ ឃើញភាពតក់ស្លុតស្លាប់ទាំងកូនទាំងប្ដីនិង បងស្រីបង្កើតក្នុងស្ថានភាពបែបនេះ។

រថយន្តដែលជនសង្ស័យបានបើក បង្កឲ្យមនុស្សស្លាប់៣នាក់ហើយ មិនអស់ចិត្តអំណាចនៃសារធាតុជាតិស្រវឹងបើកល្បឿនលឿន បានរុលទៅមុខបុកផ្ទប់ និងជញ្ជាំងផ្ទះបណ្ដាលឲ្យបែកផ្កាភ្លើងហុយផ្សែង ដែលរថយន្តនេះកែច្នៃដាក់ប្រើធុងហ្គាស៍ បិះក្ដៅឆេះដល់ធុងហ្គាស៍ តែសំណាងល្អបានបុរសម្នាក់ប្ដូរ ស្លាប់ទៅកាត់ផ្ដាច់បិតធុងហ្គាស៍នោះទាន់ ។

លោក រស់ ចំរើន នាយការិយាល័យនគរបាលចរាចរផ្លូវ គោកនៃស្នងការខេត្តពោធិ៍សាត់បានទៅកន្លែងកើត ហេតុបាន ប្រាប់ឲ្យដឹងថា ពេលកើតហេតុក្នុងហេតុការណ៍ដ៏រន្ធត់នេះភ្លាម បានបង្កភ្ញាក់ផ្អើលស្ទើរមួយចំហៀងក្រុងពោធិ៍សាត់ ដោយក្នុងនោះក៏មានវត្ដមានអភិបាលខេត្ត និងអភិបាលរងខេត្តចុះ មកជួយអន្តរាគមន៍ បញ្ជាឲ្យចាប់ជនបង្កដោយសារធាតុស្រវឹង នោះបានភ្លាមៗ ដោយវាស់(ជាតិអាកុលឃើញ 0.៥៦មីលីក្រាម) ឯណោះ។

លោក រស់ ចំរើន បន្តថា ជនរងគ្រោះដែលស្លាប់រហូត ដល់ទៅ៣នាក់នោះ ទី ១.ឈ្មោះ សំ អាន ភេទប្រុស អាយុ ២៩ឆ្នាំ ទី២.ឈ្មោះ លី បញ្ញា ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាបងថ្លៃ និងទី៣.កុមារី សំអាង ទីស៊ីង ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូនជនរងគ្រោះនោះ។ ជនរងគ្រោះទាំង៣នាក់ត្រូវជា កូន កូនប្រសារ ចៅរបស់លោក ស៊ូ ប៊ុនលី ដែលជាមេភូមិ ស្ពានថ្ម ទីតាំងកើតហេតុខាងលើនេះ ។

ដោយឡែកអ្នកបើកបររថយន្តបង្កឈ្មោះ យាង ជឿន អាយុ៣៦ឆ្នាំ ភេទប្រុស រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង ពោធិ៍សាត់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការចាត់ការ តាមនីតិវិធី ហើយប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់បើក ភ្នែកចាំមើល តុលាការដាក់ទោសជនបង្ករូបនេះដូចម្ដេច៕

ប្រភព ៖ kqube

Loading...

  • រឿងរ៉ាវ​លំអិត​ក្នុង​ហេតុ ការណ៍​១​គ្រួសារ​៣​នាក់​ ស្លាប់​ដោយ​សារ​ឡាន​ បុក​ក្នុង​ផ្ទះ​​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: