Facebook​ នឹង​ផ្អាក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស​ថៃ​

Facebook​ នឹង​ផ្អាក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស​ថៃ​

ថ្មីៗនេះប្រទេសថៃបានប្រកាសថានឹងត្រូវផ្អាករាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់បណ្ដោះអាសន្នដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រ ភូមិវិបុល អាដុលយ៉ាដេតដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣កន្លងទៅនេះ។យោងតាមគេហទំព័រ Thenextweb បានឲ្យដឹងថា ការប្រកាសឲ្យបិទការផ្សព្វផ្សាយនេះគឺមិនបណ្ដាលឲ្យប៉ះពាល់ដល់ប្រទេសដ៏ទៃនោះទេ ពោលគឺរាល់ពាណិជ្ជកម្មរបស់ថៃទាំងអស់អាចធ្វើការផ្សាយចេញបាននៅក្រៅប្រទេស លើកលែងតែក្នុងប្រទេសតែប៉ុណ្ណោះ យ៉ាងណាមិញ  រាជរដ្ឋាភិបាលថៃក៏បានប្រកាសឲ្យពលរដ្ឋទាំងអស់ធ្វើការកាន់ទុក្ខក្នុងរយៈពេញ១ឆ្នាំ នឹងតម្រូវឲ្យស្លៀកពាក់ខ្មៅដើម្បីជាការគោរពស្រលាញ់ចំពោះទ្រង់ផងដែរ។

ទន្ទឹមនេះ Facebook មិនមែនជាក្រុមហ៊ុនតែមួយទេដែលផ្ដល់ការគោរពដល់ព្រះមហាក្សត្រអង្គនេះ សូម្បីតែក្រុមហ៊ុន Google ក៏បានផ្លាស់ប្ដូរដាក់រូបភាពក្រៀមក្រំនិងបានប្ដូរពណ៌ទៅជាខ្មៅ ប្រផេះ និងពណ៌សនៅលើគេហទំព័ររបស់ប្រទេសថៃដែរ ដើម្បីជាការបង្ហាញពីសេចក្ដីគោរពទៅលើប្រទេសថៃទាំងមូលទៀតផង។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន Facebook មិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថានឹងត្រូវបិទផ្អាកការផ្សព្វផ្សាយនេះក្នុងរយៈពេលយូរប៉ុណ្ណានោះទេ៕

ប្រភព ៖ kqube

Loading...

  • Facebook​ នឹង​ផ្អាក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស​ថៃ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: