តារាល្បី Louis Koo បង្ហើបពីភាពភ័យខ្លាចរបស់ខ្លួន

6 Videos


ក្រោយពីបានប្រឡូកក្នុងវិថីសិល្បៈជាង ២០ ឆ្នាំ តារាសម្តែងហុងកុងល្បីឈ្មោះ Louis Koo តែងត្រូវគេស្គាល់ថា ជាតារាម្នាក់ដែលមានទេពកោសល្យសម្តែងយ៉ាងប៉ិនប្រសប់ និង រាងកាយមាំមួន ពោរពេញដោយមន្តស្នេហ៍ ។

តារាល្បី Louis Koo បង្ហើបពីភាពភ័យខ្លាចរបស់ខ្លួន

ថ្វីបើលោកមានភាពមាំមួន និង រាងកាយសម្បូរសាច់ដុំក្តី រូបលោកក៏មានភាពភ័យខ្លាចមួយ ដែលកំពុងអន្ទោលតាមប្រាណដូចមនុស្សទូទៅដែរ ។ លោកបានបង្ហើបភាពភ័យខ្លាចនោះ តាមរយៈកិច្ចសម្ភាសកាលពីពេលថ្មីៗនេះថា «ខ្ញុំមិនសូវមើលរឿងរន្ធត់នោះទេ ព្រោះតែខ្ញុំឧស្សាហ៍ដើរទៅណាមកណាច្រើនកន្លែង និង គេងនៅបន្ទប់សណ្ឋាគារផ្សេងៗគ្នា សឹងតែរាល់យប់ទៅហើយ ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និង សឹងទទួលយកមិនបានទេ ក្រោយពីមើលរឿងរន្ធត់នោះ ដូចនេះមានតែត្រូវចៀសឆ្ងាយពីមើលវា» ។ វាជារឿងដ៏កម្រមួយសម្រាប់លោក ដែលប្រកាសពីភ័យខ្លាចរបស់ខ្លួនជាសាធារណៈបែបនេះ ។

តារាល្បី Louis Koo បង្ហើបពីភាពភ័យខ្លាចរបស់ខ្លួន

គួរបញ្ជាក់ដែរថា លោក Koo ធ្លាប់ជាតារាសម្តែងប្រុសហុងកុងដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេ ៣ ឆ្នាំជាប់គ្នា ពោលគឺក្នុងឆ្នាំ ២០១៣ ដល់ ២០១៥ ៕

តារាល្បី Louis Koo បង្ហើបពីភាពភ័យខ្លាចរបស់ខ្លួនតារាល្បី Louis Koo បង្ហើបពីភាពភ័យខ្លាចរបស់ខ្លួន

រិទ្ធី (ប្រភព ៖ ឡបលីផប)