ព្រះមហាក្សត្រថៃ​​ ដែលសោយទិវង្គតមាន ទ្រព្យសម្បត្តិប៉ុន្មាន?

ព្រះមហាក្សត្រថៃ​​ ដែលសោយទិវង្គតមាន ទ្រព្យសម្បត្តិប៉ុន្មាន?

ប្រទេសថៃ៖ របាយការណ៍កាលពីឆ្នាំ ២០១១កន្លង ទៅបានបង្ហាញថា ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ា ដេត ដែល ត្រូវបានគេស្គាល់ថាជាព្រះបាទរាមាទី៩ នោះមានទ្រព្យសម្បតិ្តសរុបគិតតម្លៃជាទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារ។

នេះបើយោងតាមប្រភពពីទស្សនាវដ្តី Forbes ដែលជាទស្សនាវដ្តីដ៏ល្បីល្បាញរបស់ សហរដ្ឋអាមេរិក។ ព្រះម ហាក្សត្រ ភូមិបុលជាស្តេចដែលកាន់កាប់អំណាចយ៉ាង សម្បើមហើយដោយសារប្រជាប្រិយភាពបែបនេះហើ យទើបធ្វើឲ្យទ្រង់ក្លាយជា ប្រធានបទរបស់មហាជនយកមកវែកញែកពិភាក្សាជាញឹកញាប់ ។

ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ជាស្តេចដែលបានសោយរាជ្យសម្បត្តិយូរជាងគេនិងជាស្តេចដែលមាន ទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកដែលបានរុញទម្លាក់ស្តេចប្រេងប្រុ៊យណេ Sultan Bolkiah ឲ្យធ្លាក់ ទៅលំដាប់ទីពីរវិញ ។

ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់ទ្រង់មានប្រភពមកពីក្រុមហ៊ុនដ៏ធំប្រចាំប្រទេសថៃ CPB និងអចលនទ្រ ព្យ ជាច្រើនកន្លែង។ ក្នុងនោះរួមមានដីទំហំប្រហែល ១៤គីឡូម៉ែត្រការ៉េដែលស្ថិតក្នុងទីក្រុងបាងកក ដែល រាជវង្សា នុវង្សទ្រង់កាន់កាប់ផ្ទាល់។ ផ្ទៃដី៧ភាគរយនៃដីរបស់ទ្រង់លាតសន្ធឹងលើតំបន់ពាណិជ្ជកម្មដោយ ត្រូវបានដាក់ ជួលប្រចាំឆ្នាំដែលមានតម្លៃថ្លៃជាង ទីផ្សាររហូតដល់៤ភាគរយ។

ក្នុងឆ្នាំ២០១០ ប្រាក់ចំណូលបានមកពីអចលនទ្រព្យមាន ចំនួន២,៥ពាន់លានបាត ដែលស្មើនឹង៨០ លានដុ ល្លា រ។ ទីតាំងដ៏សំខាន់មួយនៃដី របស់ទ្រង់ ស្ថិតនៅក្បែរ Central World ហាងលក់ទំនិញធំៗ ។ ទីតាំងផ្សេងទៀត មាននៅក្បែរសណ្ឋាគារធំៗចំនួនបួននៅ ក្នុងប្រទេសថៃ។ ក្រុមហ៊ុនCPB បាន បញ្ជាក់ថាខ្លួនមានកិច្ចសន្យាជួល ដីរហូត ដល់៤០ពាន់កន្លែងដែលក្នុងចំណោមនោះមាន១៧ពាន់កន្លែងស្ថិតក្នុងទីក្រុងបាងកក។

ថ្មីៗនេះទ្រង់បានធ្វើការវិនិយោគទៅលើក្រមហ៊ុនធានារ៉ាប់រង Deves ជា លក្ខណៈឯកជនផងដែរ ។ ដើម្បីឲ្យ កាន់តែងាយស្រួលក្នុងការវាយតម្លៃទៅលើទ្រព្យ សម្បត្តិរបស់ទ្រង់គឺក្រុមហ៊ុន CPB មាន ភាគហ៊ុន២៣ភាគរយ ក្នុងធនាគារ Siam Commercial ដែលជាធនាគារធំជាងគេនៅ ប្រទេសថៃដែលធនាគារនេះមានទឹក ប្រាក់ចំនួន ១៣ពាន់លានបាត ។

ទ្រង់មានភាគហ៊ុនក្នុងក្រុមហ៊ុន CPB នេះ៣២ភាគរយដែលមានតម្លៃជាទឹកប្រាក់១២,៦ពាន់លានដុល្លារនៅក្នុង ឧស្សាហ កម្ម។ ក្រុមហ៊ុនCPB មានប្រាក់ចំណូល សរុបប្រមាណ៩ទៅ១១ពាន់លានបាតក្នុងមួយឆ្នាំៗ គិតចាប់ ពី ឆ្នាំ២០០៨មក។ ហេតុនេះបើទោះបីជាប្រទេសថៃជួបវិបត្តិនក្តី (វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៩) ទ្រង់នៅតែអាចរក បាន ប្រាក់២៩០លានដុល្លារថែមទៀតដែរ ។

បើប្រៀបធៀបនឹងសហគ្រាសដ៏ធំជាងគេក្នុងប្រទេសថៃរបស់លោក Dhanin Chearavanont ស្ថាបនិករបស់ ក្រុមហ៊ុន CP Group ដែលមានតម្លៃជាទឹកប្រាក់៧,៤ពាន់លានដុល្លារនោះក្រុមហ៊ុន របស់ស្តេចថៃនៅតែមានទំ ហំធំជាង។ ហេតុនេះហើយ បានជាទស្សនាវដ្តី Forbes បានដាក់ទ្រង់ ក្នុងចំណាត់ថ្នាក់ជាស្តេចដែលមានជាង គេក្នុងប្រទេសថៃនិងពិភពលោក ៕

ប្រភព ៖ nokorwatnews

Loading...

  • ព្រះមហាក្សត្រថៃ​​ ដែលសោយទិវង្គតមាន ទ្រព្យសម្បត្តិប៉ុន្មាន?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: