Neymar បង្ហើប​ថា​ខ្លួន​នឹង​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ​ជាមួយ​ Barcelona

មួយរយៈមកនេះមានលេចលឺព័ត៌មានថាមានក្លឹបធំមួយចំនួនដូចជា PSG ជាដើមមានបំណងក្នុងការចំណាយប្រាក់ជាច្រើនដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលគឺកីឡាករ Neymar ក៏ប៉ុន្តែទន្ទឹមនឹងនេះក្លឹប Barcelona ឯណោះវិញបានព្យាយាមបញ្ចុះបញ្ចូល Neymar ដើម្បីឲ្យគេបន្តកុងត្រាថ្មីនៅជាមួយក្លឹបបន្តទៀតតែមិនទាន់សម្រេចនៅឡើយ ។

ប៉ុន្តែកាលពីម្សិលមិញនេះកីឡាករ Neymar ទើបតែបង្ហើបប្រាប់អ្នកសារព័ត៌មានថារូបគេគ្រោងនឹងចុះកុងត្រាជាមួយក្លឹប Barcelona ឆាប់ៗនេះហើយ ។ ដោយ Neymar បាននិយាយថា « សម្រាប់កុងត្រាថ្មីជាមួយក្លឹបខ្ញុំមិនទាន់ប្រាកដថាសម្រេចនៅថ្ងៃណាទេក៏ប៉ុន្តែគឺឆាប់ៗនេះហើយ ហើយខ្ញុំសប្បាយចិត្តក្នុងលេងជាមួយ Barcelona និងពេញចិត្តទីក្រុងមួយនេះ » ។

Neymar បង្ហើប​ថា​ខ្លួន​នឹង​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ​ជាមួយ​ Barcelona

Neymar បន្តថា « គ្រប់យ៉ាងដូចជាសុបិនខ្ញុំរីករាយនឹងអ្វីៗនៅទីនេះអ្វីដែលខ្ញុំចូលចិត្តបំផុតគឺគ្រប់គ្នានៅទីនេះ ពួកយើងមានក្រុមដែលមានការសហការគ្នាយ៉ាងល្អវាពិបាករកកន្លែងណាផ្សេងទៀតដូចនេះណាស់ » ។

Neymar បង្ហើប​ថា​ខ្លួន​នឹង​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ​ជាមួយ​ Barcelona

គួររំលឹកថាកីឡាករ Neymar បានផ្លាស់ពីក្លឹប Santos របស់ប្រេស៊ីលមកចូលរួមជាមួយ Barcelona កាលពីឆ្នាំ២០១៣ ហើយគិតមកដល់ពេលនេះរូបគេបានស៊ុតបញ្ចូលទីចំនួន៩០គ្រាប់ហើយឲ្យ Barcelona ក្នុងការបង្ហាញខ្លួនចំនួន១៤៨ប្រគួត ។

ប្រភព ៖

  • Neymar បង្ហើប​ថា​ខ្លួន​នឹង​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ​ជាមួយ​ Barcelona已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:វីដេអូ
Tags: