Chelsea ​អាច​បំបាក់​កញ្ជ្រោង​ក្នុង​ដី​ខ្លួន​ឯង​បាន​អត់​ល្ងាច​នេះ?

​តោ​ខៀវ​​ Chelsea ​នឹង​បើក​ទ្វា​កីឡដ្ឋាន​ Stamford Bridge​ ស្វាគមន៍​​​​​ក្រុម​​​​​​​កញ្ជ្រោង Leicester City នា​វេលា​ម៉ោង ៦:៣០​នាទី​ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៨ នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ English Premier League។

 

Chelsea ​អាច​បំបាក់​កញ្ជ្រោង​ក្នុង​ដី​ខ្លួន​ឯង​បាន​អត់​ល្ងាច​នេះ?

 

​​​​​ម្ចាស់​ផ្ទះ Chelsea ​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​៧ នៃ​លីគ​កំពូល​របស់​អង់គ្លេស​ EPL ២០១៦-២០១៧​ ​ដោយ​​រក​បាន​​១៣​ពិន្ទុ​​។ ​​​៥​ប្រកួត​ចុង​ក្រោយ​របស់​ក្លឹប​មួយ​នេះ​ឈ្នះ​២​ស្មើ​១​​ចាញ់​២ ​ជំនួប​ចុង​ក្រោយ​ពួក​គេ​យក​ឈ្នះ Hull City ​ក្រៅ​ដី​២-០។

 

​​​ចំណែក​ជើង​ឯក​ឆ្នាំ​ចាស់​​​ Leicester City ​វិញ​​ទើប​តែ​រក​​បាន​ ៨​ពិន្ទុ​ប៉ុណ្ណោះ​​ក្នុង​ចំណោម ៧​ប្រកួត​កន្លង​មក។ ​៥​ប្រកួត​ចុង​​ក្រោយ​របស់​ក្រុម​មួយ​នេះ​​ឈ្នះ​២​ស្មើ​១​ចាញ់​២​ប្រកួត​ចុង​ក្រោយ​ពួក​គេ​ស្មើ Southampton ​០-០​ក្នុង​ដី​ខ្លួន​ឯង។

 

​​តោះ!​ទស្សនា​ការ​វិភាគ​របស់​ Sabay ​គូ​នេះ​ទាំង​អស់​គ្នា

 

ប្រែសម្រួល ៖ ស្រី សុវណ្ណដារ៉ា​​