មន្ត្រី​អ.ស.ប អ្នកស្រី រ៉ូណា ស្មីត ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី

អ្នក​រាយការណ៍​ពិសេស​នៃ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់។

​អ្នកស្រី រ៉ូណា ស្មីត មក​បំពេញ​ទស្សនកិច្ច​​រយៈ​ពេល ១០​ថ្ងៃ​នៅ​កម្ពុជា គឺ​​​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ដើម្បី​​ពិនិត្យ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​តាមដាន​ការ​អនុវត្ត​អនុសាសន៍​ដែល​អ្នកស្រី​ដាក់​ជូន​រាជ​រដ្ឋាភិបាល​សម្រាប់​ការ​កែលំអ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​ឡើង។

នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា នេះ គឺ​ជា​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី ថ្ងៃ​ទី​២។ ប្រជា​ពលរដ្ឋ​ជា​មក​គ្រប់​ទិសទី​បន្ត​មក​ចូល​រួម​កម្មវិធី​បុណ្យ​នេះ។ កម្មវិធី​បុណ្យ​នៅ​ព្រឹក​នេះ ​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ​​ប្រមាណ ៥០០​អង្គ នៅ​ម៉ោង ជិត ១០​ព្រឹក។

កម្មវិធី​គម្រប់​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ដោយ​នៅ​ថ្ងៃ​នោះ នឹង​មាន​ពិធី​ដង្ហែ​រូប​សំណាក​លោក​បណ្ឌិត​ឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ កន្លែង​បញ្ចុះ​សព​របស់​លោក។ ថ្ងៃ​ទី​១៧ ខែ​តុលា គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ ១០០​ថ្ងៃ​នេះ។

កែម ឡី ១០០​ថ្ងៃ ៨៥៥
ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ នា​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។