ដឹង​អត់ ភីហ្សា​រស​ជាតិ​ណា​ពេញ​និយម​ជាង​គេ​ពី​ “ស៊ូភើរ​ឡូយ”?

អតិថិជន​ជា​ច្រើន​ប្រហែល​ជា​​បាន​ដឹង​ហើយ​ពី “ស៊ូភើរឡូយ” របស់ Domino’s Pizza ដែល​អ្នក​ចំណាយ​ត្រឹមតែ $1.99 ប៉ុណ្ណោះ​សម្រាប់​ភីហ្សា​ខ្នាត​តូច​មួយ​ និង​ $6.99 សម្រាប់​ភីហ្សា​៤​រស​ជាតិ​ផ្សេង​គ្នា។​ ប៉ុន្តែ ប្រិយមិត្ត​ប្រហែល​ជា​មិន​ដឹង​ថា​តើ​គួរ​ជ្រើស​រើស​រស​ជាតិ​មួយ​ណា! ហើយ​តើ​ភីហ្សា​រស​ជាតិ​អ្វី​ពេញ​​និយម​ជាង​គេ។

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី កញ្ញា​ អ៊ីត​ គឹមស៊ាង អ្នក​ចាត់​ការ​ទូទៅ​នៅ Domino’s Pizza សាខា​បឹង​កេងកង ថា​ “ស៊ូភើរឡូយ” ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​អតិថិជន​ទាំង​ការ​មក​ញ៉ាំ​ផ្ទាល់​ និង​កុម្ម៉ង់​ទៅ​ផ្ទះ។ ក្នុង​ចំណោម​រស​ជាតិ​ទាំង​​១៤​ ភីហ្សា​ដែល​ដាច់​ជាង​គេ​ រួម​មាន​ ភីហ្សា​គ្រឿង​សមុទ្រ​, ហាវ៉ៃ​គ្រឿង​សមុទ្រ​, អេកស្ត្រាវ៉ាកាសា, ប៊ីប៊ីឃ្យូ​សាច់​មាន់, ​ សាច់​សុទ្ធ​រសជាតិ​ហឹរ និង​ឈីសភេបភើរ៉ូនី​។​

 

ដឹង​អត់ ភីហ្សា​រស​ជាតិ​ណា​ពេញ​និយម​ជាង​គេ​ពី​ “ស៊ូភើរ​ឡូយ”?

 

កញ្ញា​បន្ថែម​ថា ភីហ្សា​ដែល​ដាច់​លេខ​មួយ​តែម្ដង​នោះ​គឺ​ ភីហ្សា​គ្រឿង​សមុទ្រ​ ព្រោះ​វា​ផ្សំ​ចេញ​ពី​គ្រឿង​ឆ្ងាញ់​ៗ​ជា​ច្រើន​រួម​មាន​ បង្គា មឹក សាច់​ក្ដាម ម្ទេស​ប្លោក ខ្ទឹម​បារាំង​ សស​ភីហ្សា​ និង​ ម៉ូហ្សាលេរ៉ាឈីស។​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​មាន​បន្ថែម​​​ Seasoning ជា​គ្រឿង​ផ្សំ​ម្យ៉ាង​សម្រាប់​រោយ​លើ​ភីហ្សា​ឲ្យ​មាន​ក្លិន​ឈ្ងុយ។​ ម្យ៉ាង​វិញ​ទៀត​​ គ្រប់​ភីហ្សា​ទាំង​អស់​នៅ​ Domino’s Pizza សុទ្ធ​តែ​ធ្វើ​ឡើង​ពី​សាច់​ម្សៅ​គុណភាព​ខ្ពស់​ ថ្មី​ៗ​ ក្ដៅ​ៗ​ សម្រាប់​អតិថិជន​ ដោយ​មិន​ធ្វើ​ទុក​មុន​នោះ​ទេ។​​

 

នៅ​ចាំ​អី​ទៀត​! មាន​លុយ​ត្រឹម​តែ $1.99 ក៏​អាច​ទៅ​ញ៉ាំ​ភីហ្សា​រសជាតិ​ដើម​ពី​អាមេរិក​បាន​ដែរ។

 

ដឹង​អត់ ភីហ្សា​រស​ជាតិ​ណា​ពេញ​និយម​ជាង​គេ​ពី​ “ស៊ូភើរ​ឡូយ”?

Domino’s Pizza មាន​៥​សាខា​រួម​មាន​៖​
– សាខា​ទី១៖ សាខា​បឹងកេងកង
– សាខា​ទី២៖ សាខា​ផ្សារ​ទំនើប ស៊ីធីម៉ល
– សាខា​ទី៣៖ សាខា​អាយ អេហ្វ អិល
– សាខា​ទី៤៖ សាខា​ផ្សារ​ទំនើប អ៊ីអន​ម៉ល
– សាខា​ទី៥៖ សាខា​ភ្នំពេញ​ថ្មី

​​

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​​ផេក​ហ្វេសប៊ុក Domino’s Pizza Cambodia ។ សម្រាប់​ការ​​កុម្ម៉ង់ សូម​ទាក់ទង​លេខ 1800 2020 (ហៅ​ដោយ​ឥត​គិត​ថ្លៃ)៕

 

ដឹង​អត់ ភីហ្សា​រស​ជាតិ​ណា​ពេញ​និយម​ជាង​គេ​ពី​ “ស៊ូភើរ​ឡូយ”?

 

 

ដឹង​អត់ ភីហ្សា​រស​ជាតិ​ណា​ពេញ​និយម​ជាង​គេ​ពី​ “ស៊ូភើរ​ឡូយ”?

 

ដឹង​អត់ ភីហ្សា​រស​ជាតិ​ណា​ពេញ​និយម​ជាង​គេ​ពី​ “ស៊ូភើរ​ឡូយ”?

 

អត្ថបទ៖ ពាណិជ្ជកម្ម